នៅថ្ងៃនេះ ក្រុមហ៊ុន Apple នឹងបង្ហាញ iPhone ជំនាន់ថ្មីនៅ សហរដ្ឋអាមេរិក ដោយគ្រប់គ្នា រំពឹងថាជា iPhone 5S។ នៅពេលនេះ សារព័ត៌មាន The Wall Street Journal បានរាយការណ៍មកថា ក្រុមហ៊ុន Apple បានបំពាក់នូវមុខងារ ស្គែនម្រាមដៃ មកជាមួយនឹង iPhone 5S ដែលព័ត៌មាននេះ ត្រូវបានលេចឮ តាំងយូរណាស់ មកហើយ ប៉ុន្តែនៅពេលនេះ Wall Street Journal បានបញ្ជាក់ថា វាគឺជាការពិត មិនមែនជាពាក្យ ចចាមអារ៉ាម នោះទេ។
ប្រភពដដែលបានបញ្ជាក់ថា មុខងារស្គែនម្រាមដៃ នេះគឺក្រុមហ៊ុន Apple បំពាក់ឡើងដើម្បី ជួយការពារសុវត្ថិភាព ក្នុងការប្រើប្រាស់ ព្រោះថាការដាក់ Passcode អាចស្គាល់ ប៉ុន្តែសម្រាប់ស្នាមក្រយៅដៃវិញ គឺមិនអាចដូចគ្នាឡើយ។ គួរបញ្ជាក់ផងដែរថា អតិថិជន Apple ជាច្រើនអ្នកបាននឹងកំពុងតែ អង្គុយរង់ចាំការបង្ហាញ iPhone ជំនាន់ថ្មីនៅមុខក្រុមហ៊ុន ដោយមានទាំងបោះតង់ទៀតផង៕