Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

iPhone 4S ផ្ទុះ​នៅ​ក្រូអាត តែ​មិន​បណ្ដាល​ឲ្យ​របួស​នោះ​ទេ

$
0
0

នៅមុននេះ មាននារីវ័យក្មេងចិន បម្រើការងារនៅលើ យន្តហោះម្នាក់បាន ស្លាប់ភ្លាមៗនៅពេល ដែលនាង ទទួលទូរស័ព្ទ iPhone ពេលកំពុងសាកថ្ម ក្រោយមកមាន បុរសតៃវ៉ាន់ម្នាក់ បានដួល សន្លប់ដូចករណី នារីវ័យក្មេងផងដែរ។ ដោយឡេកនៅពេលនេះ មានសេចក្ដីរាយការណ៍មកថា iPhone 4S បានផ្ទុះឡើងនៅ ពេលដែលម្ចាស់ វាចុចទទួលទូរស័ព្ទ។

យោងតាមគេហទំព័រ Phone Arena បានឲ្យដឹងថា នាង Ljubica Maric មានវ័យ ២៨ឆ្នាំរស់នៅក្នុងតំបន់ Zagreb នៃប្រទេសក្រូអាត ស្ទើរតែរង់របួស ដោយសារតែ iPhone 4S គាត់ផ្ទុះឡើង។នៅក្នុងរបាយការណ៍អាជ្ញាធរ បានឲ្យដឹងថា នៅមុនពេលដែល នាងចូលដេក Maric បានយក iPhone ទៅសាកថ្ម ព្រោះថាវាជិតអស់ថ្ម ដោយបានដាកវា នៅក្បែរកន្លែងដេក ហើយនាងក៏ចូលដេក ជាមួយស្វាមី និងកូន។

ទូរស័ព្ទបានរោទិ៍ឡើង ប៉ុន្តែនៅពេលនេះ នាងមិនបាន ទៅទទួលនោះទេ ក្រោយមកក៏រោទិ៍ម្ដងទៀត ពេលនោះនាងក៏ បានចុចទទួល ស្រាប់តែវាផ្ទុះឡើង បែកចេញពីគ្មាន ប៉ុន្តែមិនបណ្ដាល ឲ្យនាងរបួសឡើយ។

នាង និងប្ដីក៏បានយកវា ទៅកន្លែងដែលទិញ ដើម្បីឲ្យគេពិនិត្យ និងជួសជុល ប៉ុន្តែអ្នកផ្ដល់សេវាកម្ម បានផ្ដល់ប្រាក់ចំនួន ២៧៧ដុល្លារអាមេរិក សម្រាប់ធ្វើការជួសជុល នៅកន្លែងផ្សេង។

នាងបានបន្តទៀតថា នេះជាលើកទីមួយ ហើយដែលនាង ជួបរឿងបែបនេះ ហើយប្ដីរបស់នាង មានការព្រួយបារម្ភយ៉ាងខ្លាង ខ្លាចករណីបែបនេះ វាកើតឡើងម្ដងទៀត៕


Viewing all articles
Browse latest Browse all 4895

Trending Articles