Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

៩០% នៃ​អ្នក​ប្រើ​អ៊ីនធើ​ណែត តាមរយៈ​ទូរស័ព្ទដៃ នៅ​ឥណ្ឌា​ជា​បុរស

$
0
0

យោងតាមរបាយការណ៍ ស្រាវជ្រាវថ្មីចុងក្រោយរបស់ Mobile Marketing Association (MMA) បានឲ្យដឹងថា ភាគច្រើននៃអ្នកប្រើប្រាស់ អ៊ីនធើណែតតាមរយៈ ទូរស័ព្ទដៃនៅក្នុង ប្រទេសឥណ្ឌាគឺជាបុរស។

តាមការស្រាវជ្រាវ បានរកឃើញថា ៥១ភាគរយនៃអ្នកប្រើប្រាស់ អ៊ីនធើណែតតាមរយៈ ទូរស័ព្ទដៃមានវ័យ ចន្លោះពី១៨ ដល់២៤ឆ្នាំ ចំណែក ៣០ភាគរយផ្សេងទៀត មានវ័យនៅចន្លោះពី ២៥ដល់៣៥ឆ្នាំ និង១០ភាគរយទៀតគឺ មានវ័យចាប់ពី ៣៥ឆ្នាំឡើងទៅ និង៩ភាគរយផ្សេង ទៀតមានវ័យក្រោម ១៨ឆ្នាំ។

ព្រមជាមួយគ្នានោះ ក្រុមស្រាវជ្រាវខាងលើ ក៏បានបញ្ជាក់ផងដែរថា ៩០ភាគរយនៃ អ្នកប្រើប្រាស់អ៊ីនធើណែត តាមរយៈទូរស័ព្ទដៃនៅ ក្នុងប្រទេសឥណ្ឌា គឺជាបុរស ហើយជាង ៦០ភាគរយគឺជា បុរសដែលមាន វ័យក្រោម ២៤ឆ្នាំ។

គួរបញ្ជាក់ផងដែរថា តាមការស្រាវជ្រាវ ដោយសារតែចំនួន អ្នកប្រើអ៊ីនធើណែត តាមរយៈទូរស័ព្ទដៃ កើនឡើង ទើបធ្វើឲ្យការផ្សព្វផ្សាយ ពាណិជ្ជកម្មនានា តាមរយៈទូរស័ព្ទដៃ កើនឡើងដល់ ៤៣ភាគរយ៕


Viewing all articles
Browse latest Browse all 4895

Trending Articles