អង់គ្លេស៖ សម្រាប់យីអ៊ុន របស់ក្លឹបបិសាចក្រហម Manchester United នៅពេលជួបក្លឹប ហង្សក្រហម Liverpool នៅរាត្រីទៀបភ្លឺថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោង៣ និង០៥នាទី អាចនឹងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ និងត្រូវធ្វើការងារ ធ្ងន់ធ្ងរបំផុត ដើម្បីរក្សាជើង ក្នុងក្របខណ្ឌ Europa League បន្ត ក្រោយចាញ់ក្លឹប ហង្សក្រហម កាលពីជើងទី១ ក្នុងលទ្ធផល ២-០ ។
បើទោះបីជាមានការ អះអាងពីកីឡាករ មួយចំនួនក្នុង ក្លឹបបិសាចក្រហម ថា នឹងលត់ក្លឹបហង្សក្រហមវិញ ប៉ុន្តែក្លឹបហង្សក្រហម ក៏បានអះអាងថា នឹងរៀបយុទ្ធសាស្ត្រ ដើម្បីបំបាក់ក្លឹប Manchester United ។
មានការអះអាងផ្សេងគ្នា យ៉ាងដូច្នោះក្តី ប៉ុន្តែបាល់មូល ហើយមួយវិញទៀត ក្លឹបបិសាចក្រហម អាចមានអាទិភាពច្រើនជាង ព្រោះការប្រកួតជើងទី២ ធ្វើឡើងនៅ Old Traford ។
សម្រាប់ការប្រកួតគូនេះ LookingToday សូមធ្វើការទស្សន៍ទាយ ជាមឋម ថា ៩០នាទី ក្លឹបបិសាចក្រហម អាចយកឈ្នះលើ ហង្សក្រហម នៅជើងទី២ ដែលជាពិន្ទុជួយឲ្យស្មើ សម្រាប់ជើងទី១ និងត្រូវបន្ថែមម៉ោង១៥នាទី ដើម្បីកាត់សេចក្តីបន្ត ៕