ពិធីករល្បីក្នុងកម្មវិធីកម្សាន្ត Killer Karaoke អាមេរិករដូវកាលទី១ Steve-O បាននិយាយប្រាប់ទៅ ទស្សនាវដ្ដី GQនៃរឿងរ៉ាវដែលខ្លួន និងអតីតអ្នកប្រដាល់ ទម្ងន់ធ្ងន់ Mike Tyson ធ្លាប់ជក់កូកាអ៊ីន ដល់ទៅ៣ម៉ោង ក្នុងបន្ទប់ទឹក។
តារាវ័យ៤១ឆ្នាំ និងជាអ្នកកំប្លែង បានរ៉ាយរាប់ថា៖”បន្ទាប់ពីសប្បាយ រីករាយក្នុង ពិធីជប់លៀងមួយ នៅតំបន់ Hollywood Hills ខ្ញុំបានហៅ Mike ឲ្យបើកទ្វារបន្ទប់ទឹក និង បបួលគេជក់កូកាអ៊ីន។ ខ្ញុំបានប្រាប់ទៅគេថា ខ្ញុំមានថ្នាំមួយកញ្ចប់ធំ ចងជា៨ដុំក្នុងហោប៉ៅ និងកន្លះទៀតនៅហោប៉ៅផ្សេង។ ពួកយើងបានចាក់ សោបន្ទប់ទឹក ហើយជក់ ជាមួយគ្នាតែម្ដង”។
យ៉ាងណាក្ដី នេះគ្រាន់តែជារឿង អតីតកាល ហើយ Steve-O បានបន្ថែមថា ការថ្នាំញៀនគឺបានគ្រប់គ្រង ជីវិតរបស់គេ។ ទល់មកដល់បច្ចុប្បន្ន Steveនិង Tyson មិនសូវបាន ជួបគ្នាប៉ុន្មានទេ។ កាលពីខែតុលា ឆ្នាំ ២០១៥ ពិធីករ Killer Karaoke រូបនេះ ត្រូវតុលាការកាត់ទោស ឲ្យជាប់ពន្ធនាគារ៣០ថ្ងៃ បន្ទាប់ពីបានកាន់ រូបត្រីដូហ្វីនឡើង ទៅកន្លែង ស្ទូចមួយនៅតំបន់ Hollywood និងបំផ្ទុះកាំជ្រួច បង្កភាពចលាចល៕