ក្រុងប៉ារីស៖ ប្រធានសហព័ន្ធកីឡាបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប (UEFA) លោក Michel Platini បានចេញបដិសេធ និង បកស្រាយពីទំហំទឹកប្រាក់ចំនួន២លានដុល្លារដែលត្រូវបាន គេចោទថា មានការជាប់ពាក់ព័ន្ធទៅនឹងលោកប្រធាន FIFA លោក Sepp Blatter ។
បុរសជាតិជនបារាំង Platini បានធ្វើការបដិសេធទៅនឹងភស្តុតាងដែលបានចោទលោកថា មានការជាប់ពាក់ព័ន្ធទៅនឹង លុយសំណូក២លានដុល្លារ ដែលលោកបាន Blatter បានឲ្យលោក Platini នៅចន្លោះឆ្នាំ២០១១ មិនមែនជាការពិត នោះទេ ដែលត្រូវបានធ្វើការស៊ើបអង្កេតដោយ FIFA នាពេលថ្មីៗនេះដោយត្រូវបានចោទថា “បុរសទាំងពីរនាក់នេះ មានការជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ” ។
លោក Platini បានថ្លែងប្រាប់សារព័ត៌មាន BBC ថា “វាមិនមែនជាការពិតនោះទេ ដែលអាជ្ញាធរប្រទេសស្វីសបានបើក ការស៊ើបអង្កេតមកលើរូបខ្ញុំ ដោយគ្រាន់តែទទួលបានអ្នកផ្តល់ព័ត៌មានបង្កាច់បង្ខូចខ្ញុំនោះ” ។ ទន្ទឹមនឹងនោះដែរលោក Platini ក៏បានប្រកាសឈរឈ្មោះជាបេក្ខជនបោះឆ្នោតនាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ ខាងមុខផងដែរ ដើម្បីជំនួសកៅ អីលោក Blatter ដែលបានប្រកាសចុះចេញពីតំណែងជាផ្លូវការហើយនោះ ។
អតីតកីឡាករឆ្នើមបារាំងរូបនេះបានបញ្ជាក់ថា “ទឹកប្រាក់ជាង២លានដុល្លារដែលខ្ញុំបានទទួលនាឆ្នាំ២០១១នោះ គឺជា ប្រាក់បន្ថែមរបស់ FIFA ក្នុងការលើកទឹកចិត្តខ្ញុំដែលធ្វើការជាង១ទសវត្សរ៍មកនេះនៅ FIFA ក្នុងតួនាទីជាអនុប្រធាន នោះ ដែលទទួលបានក្រោយពេលលោកប្រធាន FIFA, Sepp Blatter បានជាប់ឆ្នោតក្នុងអាណត្តិទី៤ របស់លោក បាន២ខែ” ។
យ៉ាងណាមិញទាក់ទងទៅនឹងអគ្គព្រះរាជអាជ្ញាស្វីសលោក Michael Lauber ក៏បានឲ្យដឹងដែរថា “យើងពុំទាន់ជួប សំភាសន៍ផ្ទាល់ជាមួយនឹងលោក Platini នៅឡើយទេ ទៅតាមអ្វីដែលសាក្សីបានលើកនោះទេ ថាមិនមែនជាការពិត នោះ ដោយបានបើកការស៊ើបអង្កេតទាំងទៅលើរូបលោក Platini និងសាក្សីនោះផងដែរ តែលោក Lauber ក៏បានលើកឡើងទៀតថា គាត់នឹងកំពុងតែរៀបចំឯកសារបន្ថែមទៀតក្នុងការស៊ើបអង្កេតតទៅទៀត ៕
អនុប្រធាន FIFA និងប្រធានបាល់ទាត់អឺរ៉ុបលោក Michel Platini
ប្រធាន FIFA បណ្តោះអាសន្នលោក Sepp Blatter (ឆ្វេង)