Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

អ្នកប្រដាល់​៤រូប ប្រជែង​​ស៊ី​សាច់​ហុត​ឈាម​នៅ​លើ​​សង្វៀន TV5 Arena

$
0
0

ភ្នំពេញ៖ នៅលើសង្វៀនប្រដាល់ TV5 Arena ថ្ងៃអាទិត្យ ទី០៤ ខែតុលា ឆ្នាំ២០១៥ ខាងនេះជាការប្រកួតលើកទី៣ ក្នុងវគ្គជម្រុះដំណាក់កាលទី២ នៃការប្រកួតដណ្តើមខ្សែក្រវាត់ជើងឯក TIFFY SUPER FIGHT ទម្ងន់ ៦០គីឡូក្រាម ដែលមានអ្នកប្រដាល់៤រូបឆ្លងផុតពីដំណាក់កាលទី១មក ដើម្បីប្រជែងយកកៅអីសម្រាប់ដំណាក់កាលទី៣ ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងផ្ដាច់ព្រ័ត្រនោះ ។

អ្នកប្រដាល់ ផុន ផុល ក្លឹបតាព្រហ្មមានជ័យ ជួបប្រកួតជាមួយអ្នកប្រដាល់ ឡុង សំណាង ក្លឹបសាលវ័ន្តកីឡា ។ ផុន ផុល ជាអ្នកប្រដាល់ស្រករមុន រីឯ សំណាង ជាអ្នកប្រដាល់ស្រករក្រោយ កាលពីក្នុងដំណាក់កាលទី១ ផុន ផុល វាយឈ្នះ ថៃ សាក់សារៈ ក្លឹបកងទ័ពជើងទឹកដោយពិន្ទុ ចំពោះ ឡុង សំណាង បានវាយឈ្នះ ម៉ន គឹមឡុង ក្លឹបការិយាល័យទី៥កងទ័ពជើងគោក ដោយពិន្ទុដែរ ។ សម្រាប់ការជួបគ្នារវាង ផុន ផុល និង ឡុង សំណាង នេះតាមការវិភាគមើលទៅ អ្នកប្រដាល់សំណាងទំនងជាមិនឈ្នះ ផុន ផុល នោះឡើយ ព្រោះ ផុន ផុល វាយបុកខ្លាំង និងមានផ្លែល្អជាង សំណាង ដាច់ ។

សម្រាប់ការជួបគ្នារវាងអ្នកប្រដាល់ ថន ភឿត ក្លឹបឃ្លាំងមឿងកីឡា និងអ្នកប្រដាល់ យ៉ាម ឡយ ក្លឹបរស្មីកុមារកំព្រា ។ អ្នកទាំង២នាក់ មានកលល្បិច និងបទពិសោធន៍លើសង្វៀនច្រើនដូចគ្នា ហើយពួកគេមានសមត្ថភាពប្រហាក់ប្រហែស គ្នា ។ កាលពីប្រកួតក្នុងដំណាក់កាលទី១នោះ ថន ភឿត បានវាយឈ្នះ ផល សីហា ក្លឹបសុភានូមានជ័យ ដោយពិន្ទុ រីឯយ៉ាម ឡយ បានវាយឈ្នះ ឆាយ ម៉េត ក្លឹបសំរោងកោង ខេត្តបាត់ដំបងដោយពិន្ទុដែរ ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតដណ្ដើមខ្សែក្រវាត់ TIFFY ទម្ងន់ ៦០គីឡូក្រាមនេះ មានអ្នកប្រដាល់ចំនួន៣២នាក់ចូលរួម ហើយចែកចេញជា៤ដំណាក់កាល និងមានរូបមន្តប្រកួត គឺដំណាក់ទី១ ជាការប្រកួតជម្រុះក្នុងចំណោម ៣២នាក់ ទុកតែ១៦នាក់ ។ ដំណាក់ទី២ ជាការជម្រុះក្នុងចំណោម១៦នាក់ ទុក៨នាក់ ហើយដំណាក់កាលទី៣ គឺជម្រុះក្នុង៨នាក់ ទុក៤នាក់ និងដំណាក់កាលទី៤ និងទី៥ ជាការប្រកួតដំណាក់កាលផ្ដាច់ព្រ័ត្រ គឺពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងផ្ដាច់ព្រ័ត្រ ។

ការប្រកួតគឺក្នុងដំណាក់កាលផ្ដាច់ព្រ័ត្រនោះ ការប្រកួតគឺធម្មតា មានចំនួន៥ទឹក ដែលក្នុងមួយទឹកមាន៣នាទី សម្រាក២នាទី ៕


Viewing all articles
Browse latest Browse all 4895

Trending Articles