Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

ជើងខ្លំាង៣ក្រុម បន្តដំណើរទៅវគ្គពាក់ កណ្តាលផ្តាច់ព្រ័ត្រនៃពាន ACLEDA

$
0
0

ភ្នំពេញ៖ ព្រឹត្តិការណ៍នៃការប្រកួតបាល់ទាត់មិនមែនអាជីព ដណ្តើមពានរង្វាន់ធនាគារអេស៊ីលីដា ភីអិលស៊ី ទូទំាង ប្រទេសរបស់ខ្លួន ដោយមានរហសនាមថា “អេស៊ីលីដា- ចនព្រីនសឌីន ឆ្នាំ២០១៥” (ACLEDA -John Brinsdan 2015) លើកទី៥ ដែលរៀបចំឡើងដោយធនាគារអេស៊ីលីដា ភីអិលស៊ី ក្នុងវគ្គ ១/៤ នាថ្ងៃទី២៦ ខែកញ្ញា នៅទីលាន បាល់ទាត់ Western មាន៣ប្រកួត ។

ក្រុមបាល់ទាត់ការិយាល័យកណ្តាល (ឃ) បានយកឈ្នះក្រុមបាល់ទាត់ខេត្តតាកែវដោយលទ្ធផល ២-១ ចំពោះក្រុម បាល់ទាត់ស្រុកកំពង់ត្រឡាច ឈ្នះក្រុមបាល់ទាត់ម៉ៅសេទុងក្នុងលទ្ធផល ៤-២ គ្រាដែលក្រុមបាល់ទាត់វិមានចុតមុខក៏ យកឈ្នះក្រុមបាល់ទាត់ ខេត្តបាត់ដំបង់ក្នុងភាពតានតឹងក្នុងលទ្ធផល ១-០ ។

ការប្រកួតក្នុងវគ្គទី១ កីឡាករខ្សែប្រយុទ្ធរបស់ក្រុមបាល់ទាត់វិមានចុតមុខ បានតែតមួយក្បាលយ៉ាងស្អាតចំបង្គោលទី ក្រុមបាល់ទាត់ខេត្តបាត់ដំបងធ្វើឲ្យក្រុមបាល់ទាត់វិមានចុតមុខ បាត់បង់ឱកាសដ៏សំខាន់របស់ខ្លួន តែជិតដល់ចប់ការ ប្រកួតវិះធ្វើឲ្យក្រុមបាល់ទាត់ខេត្តបាត់ដំបងរកបានគ្រាប់បាល់វិញ បែរជាប៉ះចំបង្គោលទីផ្លាតចេញទៅវិញគួរឲ្យស្តាយ ដែលនាំឲ្យបញ្ចប់វគ្គទី១ក្រុមបាល់ទាត់វិមានចុតមុខ ស្មើក្រុមបាល់ទាត់ខេត្តបាត់ដំបង ០-០ ។

ចូលដល់តង់ទី២ ក្រុមទាំង២នៅតែបន្តសម្រុកគ្នាទៅវិញទៅមក គ្មានក្រុមណាមួយមានឱកាសស៊ុតបញ្ចូលទីបានឡើយ ជិតដល់ចប់ការប្រកួតនៅក្នុងនាទី៨៨ កីឡាករក្រុមបាល់ទាត់វិមានចតុមុខបានស៊ុតមួយជើង បំប៉ោងសំណាញ់ទីក្រុម បាល់ទាត់ខេត្តបាត់ដំបង ដោយកីឡាករ ស៊ុម ស៊ីណា ពាក់លេខ៦ ។ ក្រុមទាំង២បន្តលេងរហូត បញ្ចប់ការប្រកួតពេញ ម៉ោងក្រុមបាល់ទាត់ខេត្តបាត់ដំបង បានចាញ់ក្រុមបាល់ទាត់វិមានចតុមុខលទ្ធផល ០-១ ទាំងការសោកស្តាយបំផុត ៕


Viewing all articles
Browse latest Browse all 4895

Trending Articles