ភ្នុំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៥ កន្លងទៅ គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានសហ ការជាមួយអនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិក ខេត្តស្វាយរៀង ដើម្បីបើកវគ្គបណ្តុះបណ្តាលស្តីពី "ភាពជាអ្នកដឹក នាំរបស់កីឡាករ-កីឡាការិនី បញ្ញាខ្សោយ" នៅមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តស្វាយរៀង ។
លោក ចាប រតនា មន្ត្រីប្រតិបត្តិគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បាននិយាយថា វគ្គបណ្តុះបណ្តាល ដែលមានកីឡាករ-កីឡាការិនី បញ្ញាខ្សោយចូលរួមចំនួន ២០នាក់ ក្នុងនោះស្រី ៤នាក់ ដែលព្រឹត្តិការណ៍នេះ គឺត្រូវ បានបង្កើតឡើងក្នុងគោលបំណង ដើម្បីអនុញ្ញាតឲ្យកីឡាករ-កីឡាការិនីពិការសតិបញ្ញាមានឱកាសដ៏សមស្របមួយ ក្នុងការចូលរួមស្គាល់អំពីបេសកកម្មរបស់កីឡាស្ប៉េស្យាល់អូឡាំពិក និងគោលបំណងនៃវគ្គដោយវគ្គនេះសំដៅ ពង្រឹង សមត្ថភាពការហ្វឹកហាត់ និងការប្រកួតរបស់ពួកគេបានក្លាយជា គ្រូបង្វឹក មន្ត្រីកីឡា អ្នកដឹកនាំគ្រុម អ្នកកាន់កម្មវិធី និង ជាសមាជិកប្រតិបត្តិ ។
លោកបានបន្តថា កីឡាករ-កីឡាការិនី ពិការសតិបញ្ញាមានទំនុកចិត្ត និងភាពក្លាហាន ពួកគេតែងតែស្វែងរកការប្រកួត ប្រជែង ហើយពូកគេកសាងឡើង ដើម្បីភាពជោគជ័យ ដោយរាប់បញ្ចូលទាំងជំនាញទំនាក់ទំនងសង្គម ពិសេសក្នុង គោលបំណងដើម្បីរំលឹក និងអបអរសាទរទិវា Eunice Kennedy Shriver Day ដែលជាស្ថាបនិកកីឡាស្ប៉េស្យាល់ អូឡាំពិកនេះឡើងផងដែរ ៕