Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

អ្នកប្រដាល់​៤រូប ប្រ​ជែង​កៅ​អី​ឡើង​វគ្គ​បន្ត​នៃ TIFFY SUPER FIGHT

$
0
0

ភ្នំពេញ៖ ការប្រកួតប្រដាល់ដណ្ដើមខ្សែក្រវាត់ជើងឯក TIFFY SUPER FIGHT ទម្ងន់៦០គីឡូក្រាម លើសង្វៀន TV5 Arena នៅថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ឆ្នាំ២០១៥ ក្នុងការប្រកួតលើកទី២ នៃជម្រុះដំណាក់កាលទី២ ដែលមានអ្នកប្រដាល់៤រូបឆ្លងផុតពីដំណាក់កាលទី១មក ដើម្បីប្រជែងយកកៅអីសម្រាប់ដំណាក់កាលទី៣ ដែលជាវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រនោះ ។

នៅក្នុងការប្រកួតដំណាក់កាលទី២នេះ ក៏ជាការប្រកួតចាញ់ធ្លាក់ដែរ សម្រាប់ការប្រកួតជម្រុះលើកទី២រួមមាន ផា សុផាតនិល អ្នកប្រដាល់ក្លឹបពន្លឺសាមគ្គី ខេត្តបាត់ដំបង នឹងជួបប្រកួតជាមួយ ស៊ឹម ប៊ុនឆៃ អ្នកប្រដាល់ក្លឹបព្រៃទទឹងខេត្តបាត់ដំបង ។ ការប្រកួតក្នុងដំណាក់ទី២នេះ ក៏ប្រកួតតែ៣ទឹក ដូចក្នុងដំណាក់កាលទី១ដែរ ហើយអ្នកដែលឈ្នះបានឡើង និងអ្នកដែលចាញ់ត្រូវជ្រុះធ្លាក់ត្រឹមនេះ ។
រវាង ផា សុផាតនិល និង ស៊ឹម ប៊ុនឆៃពួកគេមិនធ្លាប់ជួបគ្នាទេកន្លងមក ។ កាលពីក្នុងដំណាក់កាលទី១ សុផាតនិល គេវាយឈ្នះ ផាន់ សារ៉ែម ក្លឹបគុជសាកីឡាដោយពិន្ទុ រីឯ ស៊ឹម ប៊ុនឆៃ គេវាយឈ្នះ ឆេង ពន្លក ក្លឹបតាព្រហ្មមានជ័យដោយពិន្ទុដែរ ។

ចំពោះការប្រកួតមួយគូទៀតនោះ ជាការជួបគ្នារវាង យ៉ន វិចិត្រ អ្នកប្រដាល់ក្លឹបកងពលតូចទ័ពឆ័ត្រយោង៩១១ និង ញ៉េសិទ្ធ អ្នកប្រដាល់ក្លឹបអេភូថងកីឡា ។ ការប្រកួតរវាងអ្នកប្រដាល់ទាំងពីរ ទោះជាអ្នកណាឈ្នះ ក៏ឈ្នះដោយវេទនាដែរ ។ កាលពីប្រកួតក្នុងដំណាក់កាលទី១នោះ យ៉ន វិចិត្រ បានវាយឈ្នះ ពុទ្ធ សុជាតិ ក្លឹបពុទ្ធសេរីវង្សកីឡាដោយពិន្ទុ រីឯ ញ៉េសិទ្ធ វិញគេវាយឈ្នះ ជុន សាវុធ ក្លឹបពោធិ៍ជ័យកីឡាដោយពិន្ទុដែរ ។
សម្រាប់ការប្រកួតក្រៅពីគូខ្សែក្រវាត់នេះ គង់ សំបូរ អ្នកប្រដាល់សមាគមកីឡាក្រសួងការពារជាតិ នឹងឡើងប្រកួតសាកកណ្ដាប់ដៃជាមួយជើងចាស់ ជ័យ ស៊ីនេត អ្នកប្រដាល់ក្លឹបឃ្លាំងមឿងកីឡា ក្នុងទម្ងន់ ៦០គីឡូក្រាម ។ កីឡាករ ឡូញ វ៉ាន់ឌី អ្នកប្រដាល់ក្លឹបពន្លឺវិបុលរិទ្ធី ត្រូវជួបប្រកួតជាមួយ កុយ ចាន់តូ អ្នកប្រដាល់ក្លឹបគីសែមានរិទ្ធ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ៕


Viewing all articles
Browse latest Browse all 4895

Trending Articles