Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

កីឡាការិនី ជ័យ ច័ន្ទរស្មី ត្រៀមប្រកួតដណ្ដើម មេដាយមាស ទល់នឹងម្ចាស់ផ្ទះឥណ្ឌូនេស៊ី ល្ងាចនេះ

$
0
0

ភ្នំពេញ៖ កីឡាការិនីចំបាប់ជម្រើសជាតិកម្ពុជា ជ័យ ច័ន្ទរស្មី បានឡើងដល់វគ្គផ្ដាច់ព្រ័ត្រហើយក្នុងព្រឹត្តិការណ៍ Indonesia Open Wrestling Tournament 2015 បន្ទាប់ពីទទួលបានជ័យជំនះ២ប្រកួតជាប់គ្នានៅថ្ងៃបើកឆាក ទី០៤ ខែកញ្ញានេះ នៅទីក្រុង Semarang ប្រទេសឥណ្ឌូនេស៊ី ។

ខណៈពេលនេះ ជ័យ ច័ន្ទរស្មី មានមេដាយប្រាក់១គ្រឿងកាន់ក្នុងដៃជាបណ្ដោះអាសន្នហើយ ប៉ុន្ដែប្រសិនបើនាងអាច យកឈ្នះការប្រកួតវគ្គផ្ដាច់ព្រ័ត្រទៀតនោះ កីឡាការិនីវ័យ២៨ឆ្នាំរូបនេះ នឹងក្លាយជាម្ចាស់មេដាយមាស ក្នុងវិញ្ញាសា ប្រកួតប្រភេទទម្ងន់ ៥១គីឡូក្រាមតែម្ដង ។ ប៉ុន្ដែមុននឹងទទួលបានកៅអីវគ្គផ្ដាច់ព្រ័ត្រ ជ័យ ច័ន្ទរស្មី បានប្រកួតឈ្នះ កីឡាការិនីម្ចាស់ផ្ទះឥណ្ឌូនេស៊ី ២រូបរួចមកហើយ ហើយនៅវគ្គផ្ដាច់ព្រ័ត្រ កីឡាការិនីចំបាប់ជម្រើសជាតិកម្ពុជារូបនេះ ក៏ត្រូវជួបកីឡាការិនីឥណ្ឌូនេស៊ីមួយរូបចុងក្រោយ ដែលការប្រកួតនឹងចាប់ផ្ដើមនៅល្ងាចនេះ ។

លោក ធិន វិចិត្រ បានបញ្ជាក់ឲ្យដឹងថា នៅក្នុងព្រឹត្តិការណ៍អន្ដរជាតិនេះ គឺមានកីឡាករ-កីឡាការិនីមកពី ៤ប្រទេស ចូលរួម ក្នុងនោះមាន កម្ពុជា អ៊ីរ៉ង់ ថៃ និងម្ចាស់ផ្ទះឥណ្ឌូនេស៊ី ។ ប៉ុន្ដែកម្ពុជា បានបញ្ជូនអត្តពលិកតែ ៣រូបប៉ុណ្ណោះ ទៅប្រកួត គឺមានកីឡាករ ឌន សៅ ដែលប្រកួតក្នុងប្រភេទទម្ងន់៩៧ គីឡូក្រាម និងកីឡាករ ងួន មករា ប្រកួតក្នុងប្រភេទទម្ងន់៧៤គីឡូក្រាម រីឯកីឡាការិនី ជ័យ ច័ន្ទរស្មី ប្រកួតក្នុងប្រភេទទម្ងន់៥១គីឡូក្រាម ៕


Viewing all articles
Browse latest Browse all 4895

Trending Articles