ស៊ីងហ្គាពួរ៖ ក្រុមបាល់ទាត់ឈុតតូចជម្រើសជាតិកម្ពុជាយុវជន អាយុក្រោម១៦ឆ្នាំ (U-16) ត្រូវបន្តជួបក្រុមជើងឯកប្រចាំ តំបន់អាស៊ាន U-16 ថៃជាបន្តទៀតនាម៉ោង៤៖០០នាទីរសៀលថ្ងៃសុក្រ ទី០៤ ខែកញ្ញា នៃការប្រកួតជម្រុះពានរង្វាន់ប្រចាំទ្វីបអាស៊ី AFC U-16 Championship 2016 នៅប្រទេសសិង្ហបុរី ។
១ប្រកួតជម្រុះបើកឆាកក្នុងពូល H កម្ពុជា បានបរាជ័យធ្ងន់ក ៧-០ ក្រោមថ្វីជើង U-16 របស់កូរ៉េខាងជើង ដែលធ្វើឲ្យ កម្ពុជាធ្លាក់ទៅឈរនៅកំពូលតារាងបណ្តោះអាសន្នក្នុងនាមជាក្រុមដែលរបូតគ្រាប់បាល់ច្រើនជាងគេ គ្រាដែល U-16 របស់ម្ចាស់ផ្ទះសិង្ហបុរី បានចាញ់ថៃ ៥-០ ដែរនោះឈរនៅលើកម្ពុជា១កាំ ។
កាលពីឆ្នាំ២០០៩ កម្ពុជាធ្លាប់ជួបថៃម្តងដែរ ដោយបានចាញ់ ៨-០ ដាច់ក្នុងវគ្គជម្រុះនៃពានរង្វាន់នេះដូចគ្នា ហើយ កម្ពុជា ក៏បានជ្រុះក្នុងពូលនៃការប្រកួតពានរង្វាន់អាស៊ាន AFF U-16 Championship 2015 កាលពីខែមុនផងដែរក្នុង ទឹកដីខ្លួន ក្រោយពីទទួលបានជ័យជំនះតែ១ប្រកួតប៉ុណ្ណោះនៅថ្ងៃបើកឆាកឈ្នះ U-16 ហ្វីលីពីន ៕
U-16 កម្ពុជា
U-16 ថៃ (ខៀវ)
តារាងពិន្ទុក្នុងពូល H បណ្តោះអាសន្ន