Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

ប៉ុស្តិ៍លេខ ៥ ប្រកាសការប្រកួត ខ្សែក្រវ៉ាត់ «កំពូលអ្នកប្រដាល់ ជើងឯក TIFFY» បន្ទាប់ពីផ្អាក មួយរយៈធំ

$
0
0

ភ្នំពេញ៖ ស្ថានីយទូរទស្សន៍ ប៉ុស្តិ៍លេខ ៥ បានប្រកាសជាផ្លូវការ និងធ្វើសន្និសីទសារព័ត៌មាន ស្តីពីប្រកួត ប្រដាល់ក្បាច់បុរាណគុនខ្មែរ ក្នុងប្រភេទទម្ងន់ ៦០ គីឡូក្រាម ខ្សែក្រវ៉ាត់ TIFFY Super Fight របស់ខ្លួន ដែលមានកីឡាករ ចំនួន ៣២នាក់ មកពី ២៤ខេត្ត-ក្រុង ក្នុងប្រទេសកម្ពុជា ដើម្បីឲ្យកក្រើកសង្វៀន TIFFY ARINA វេលាម៉ោង៥ល្ងាច នៅថ្ងៃទី ២៦ កក្កដា នេះតទៅ។

ក្នុងពិធីសន្និសីទ សារព័ត៌មាន បើកព្រឹត្តិការណ៍ខាងលើកនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី ២១ កក្កដា ឆ្នាំ ២០១៥នេះ ក្នុងទីលាន TIFFY ARINA ខាងកើតស្ពានជ្រោយចង្វា ដោយមានការអញ្ជើញ ចូលរួមពីលោក តែម ម៉ឺន ប្រធានសហព័ន្ធ កីឡាប្រដាល់កម្ពុជា និងលោក ស៊ិន សូផាត តំណាងឲ្យ ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៥។

លោក ស៊ិន សូផាត តំណាងឲ្យ ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៥ បានមានប្រសាសន៍ថា ប៉ុស្តិ៍លេខ ៥ បានបើករដូវកាលថ្មីមួយ ដែលការប្រកួតនេះ មានប្រសិទ្ធនាមថា «កំពូលអ្នកប្រដាល់ជើងឯក TIFFY» ដោយមានកីឡាករ ចំនួន ៣២រូប បានជ្រើសរើស យ៉ាងសំរឹទ្ធសម្រាំងបំផុត ក្នុង២៤ខេត្ត-ក្រុង ដែលមួយក្លឹបរើសយកតែ កីឡាកម្នាក់គត់ ដើម្បីឲ្យពួកគេធ្វើការប្រជែងគ្នា នៅលើសង្វៀន TIFFY ARINA ក្នុងការទទួលជ័យលាភី ម្ចាស់ខ្សែក្រវ៉ាត់ TIFFY Super Fight និងប្រាក់រង្វាន់ចំនួន១៦ លានរៀល (៤០០០ដុល្លារអាមេរិក) ។

លោកបានបន្តថា នេះក៏ជាការបើកទំព័រថ្មី របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៥ ក្រោយពីបានផ្អាកសកម្មភាព ប្រដាល់មួយរយៈ ដែលធ្វើឲ្យទស្សនិកជន និងអ្នកធ្លាប់គាំទ្រស្ថានីយ របស់លោកទន្ទឹងរងចាំ ទស្សនាយ៉ាងអន្ទះសារ ប៉ុន្តែពេលនេះ កម្មពិធីប្រដាល់វិលវិញមក និងធ្វើឲ្យកក្រើក សង្វៀន TIFFY ARINA មិនខានឡើយ។

លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡា ប្រដាល់កម្ពុជា បានថ្លែងក្នុងឱកាសនេះថា កីឡាករទាំងអស់ ត្រូវប្រកួតឲ្យអស់ពី សមត្ថភាពរបស់ខ្លួន ហើយលោកនឹងបង្កើត ក្រុមប្រឹក្សាវិន័យមួយ ក្នុងគណៈកម្មការបច្ចេកទេស ដើម្បីត្រួតពិនិត្យមើលការប្រកួត ក៏ដូចជាការកាត់ក្តី និងលទ្ធផល សម្រាប់គូខ្សែក្រវាត់នេះ ។ ជាមួយគ្នានេះ លោកបានជំរុញឲ្យ មន្ត្រីបច្ចេកទេស អាជ្ញាកណ្ដាល ចៅក្រម ត្រូវតែប្រកាន់ជំហរអព្យាក្រឹត យុត្តិធម៌ ត្រឹមត្រូវក្នុងការកាត់ សេចក្ដីឈ្នះចាញ់ ។ ចំពោះកីឡាករវិញ ត្រូវតែធ្វើខ្លួនឲ្យបានល្អ គោរពឲ្យបានដាច់ខាត នូវវិន័យ សីលធម៌ ពិសេសត្រូវរក្សាទម្ងន់ របស់ខ្លួន ៦០គ.ក្រ ឲ្យបានល្អ ៕


Viewing all articles
Browse latest Browse all 4895

Trending Articles