Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

ក្រុមណារីតា V.Train និស្ស័យ និង​ក្រុម​បាសាក់​មាន​៦ពិន្ទុ ដូចគ្នា នៃពានរង្វាន់ «Domreysor-League» រដូវកាលថ្មី

$
0
0

ភ្នំពេញ៖ ការប្រកួតបាល់ទាត់ដណ្ដើម ពានរង្វាន់មិនអាជីព «Domreysor-League» រដូវកាលទី៦ បានរកឃើញក្រុមឈ្នះបន្ដទៀតហើយ សម្រាប់វគ្គប្រកួតវិលជុំ ប្រចាំសប្ដាហ៍ទី២ ខណៈនេះមាន៤ក្រុម កំពុងទទួលបានពិន្ទុនាំមុខគេក្នុងតារាងចំណាត់ថ្នាក់ បណ្ដោះអាសន្ន ដូចជាក្រុមណារីតា V.Train និស្ស័យ និងក្រុមបាសាក់ ដែលសុទ្ធតែមាន ៦ពិន្ទុក្នុងដៃស្មើៗគ្នា ។

ចំពោះលទ្ធផល សប្ដាហ៍ទី២ ដែលធ្វើការប្រកួតកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១១៥ នៅលើទីលានដំរីស ផ្ទាល់តែម្ដងនោះ គឺមានក្រុមណារីតា បានប្រកួតឈ្នះក្រុម Goodhill ក្នុងលទ្ធផល ២-០ មុននឹងក្រុម V.Train បំបាក់ក្រុម Anvaya Keila ដោយលទ្ធផល ៥-១ ដែលធ្វើឲ្យក្រុមណារីតា និងក្រុម V.Train ទទួលបាន ៣ពិន្ទុបន្ថែមរៀងៗខ្លួន ។ ក្រុម YFC បានស្គាល់ពាក្យ ឈ្នះលើកដំបូង ក្នុងចំណោម ២ប្រកួតបើកឆាក គឺឈ្នះក្រុម EDC ក្នុងលទ្ធផល ៥-១ ខណៈក្រុមបាសាក់ ក៏បានប្រកួតឈ្នះ ក្រុម RFL ក្នុងលទ្ធផល ៤-២ ដើម្បីទទួលបាន ៣ពិន្ទុបន្ថែម ។

ដោយឡែក សម្រាប់លទ្ធផល កាលពីថ្ងៃសៅរ៍មុនវិញ ក្រុម Multimedia រកបាន ៣ពិន្ទុលើកដំបូង ក្រោយប្រកួតឈ្នះក្រុម Bayon ទាំងលំបាកក្នុងលទ្ធផល ១-០ ធ្វើឲ្យក្រុម Bayon គ្មានពិន្ទុរាប់នឹងគេឡើយ ។ រីឯក្រុមនិស្ស័យ បានបន្ថែម ៣ពិន្ទុ ក្នុងការប្រកួតលើកទី២របស់ខ្លួន ក្រោយបំបាក់ក្រុម White Tiger ដោយលទ្ធផល ៤-០ ធ្វើឲ្យក្រុម White Tiger របូតបាត់ ៣ពិន្ទុគួរឲ្យស្ដាយ ។

គួរបញ្ជាក់ថា សម្រាប់ពានរង្វាន់ «Domreysor-League» រដូវកាលថ្មីនេះ គឺមានក្រុមបាល់ទាត់មិនអាជីពចំនួន ១០ក្រុមបានចូលរួម ដោយអនុវត្តរូបមន្ដប្រកួតវិលជុំ និងសន្សំពិន្ទុ រហូតរកឃើញក្រុមខ្លាំងចំនួន ៤ក្រុម ដែលសន្សំពិន្ទុបានច្រើនជាងគេ ឡើងទៅប្រកួតវគ្គ ខ្វះពូលជាបន្ដ ដែលនឹងធ្វើឡើង នៅលើទីលានបាល់ទាត់ដំរីស តែមួយគត់ ៕


Viewing all articles
Browse latest Browse all 4895

Trending Articles