Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

អាម៉េរិក កំពុងនាំមុខគេ នៃ​ការ​បោះ​ឆ្នោត​ធ្វើ​ម្ចាស់​ផ្ទះ World Cup 2026

$
0
0

ញូវយ៉ក៖ សហរដ្ឋអាម៉េរិក បានកំពុងតែនាំមុខគេនៃការ បោះឆ្នោតធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ពិភពលោក Word Cup 2026 ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការ បោះឆ្នោតនាពេលកន្លងមក ខណៈដែល World Cup 2018 ធ្វើនៅ រុស្ស៊ី និងឆ្នាំ ២០២២ ធ្វើនៅប្រទេសកាតា ។

តាមរយៈសារព័ត៌មាន BBC បានឲ្យដឹងថា ប្រទេសអាម៉េរិក បានកំពុងតែនាំគេក្នុងការឈ្នះសិទ្ធិធ្វើម្ចាស់ផ្ទះនៃយុទ្ធនា ការពិភពដ៏មហាអស្ចារ្យដែលមានរយៈពេល៤ឆ្នាំម្តង ជាលើកលើកទី២ ក្រោយពេលលើកទី១ បានធ្វើឡើងនៅឆ្នាំ ១៩៩៤ រួចមក ដែលមានក្រុមជម្រើសជាតិប្រេស៊ីល ឈ្នះជើងឯក បន្ទាប់ពីឈ្នះអ៊ីតាលី ៣-២ ដោយបាល់ប៉េណាល់ទី នៅវគ្គផ្តាច់ព្រ័ត្រ ។

ក្នុងនោះក្រៅពីអាម៉េរិក ជាបេក្ខភាពនាំមុខបណ្តោះអាសន្ននោះ ក៏មាន២ប្រទេសផ្សេងនៅក្នុងតំបន់អាម៉េរិកខាងជើង ដូចគ្នា កាណាដា និងម៉ិចស៊ិក ជាគូប្រជែង គ្រាដែលកូឡុំប៊ី មកពីតំបន់អាម៉េរិឡាទីន បានឈានដល់វគ្គបោះឆ្នោត ៤ក្រុម ក្រោយផងដែរ ខណៈដែលបោះឆ្នោតវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅក្នុងទីក្រុង កូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ក្នុងខែឧសភា ឆ្នាំ២០១៧ ខាងមុខ ។

សូមជម្រាបដែរថា អាម៉េរិក មិនធ្លាប់ឈ្នះពាន World Cup នោះទេបូករួមទាំងរងជើងឯកផងដែរ តែធ្លាប់ជាប់ចំណាត់ ថ្នាក់លេខ៣ម្តងដែរ ចាប់តាំងពីចាប់ផ្តើម World Cup ដំបូងនាឆ្នាំ១៩៣០ ដែលមានប្រទេសអ៊ុយរូហ្គាយធ្វើម្ចាស់ផ្ទះ និង World Cup 2014 នៅប្រេស៊ីលកន្លងទៅថ្មីៗនេះ អាម៉េរិកបានឡើងមកដល់វគ្គ១៦ក្រុមចុងក្រោយផងដែរ បន្ទាប់ពី ហាលអាវ ក្រោមថ្មីជើងរបស់អាល្លឺម៉ង់ ១-០ ។ ដោយឡែក សម្រាប់បាល់ទាត់ផ្នែកនារីវិញ គឺខ្លាំងដាច់គេដោយបានឈ្នះពាន World Cup បាន៣ដងច្រើនជាងគេ និងតែងតែដណ្តើមបានមេដាយមាសផងដែរ នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ៕ 

ក្រុមបាល់ទាត់ជម្រើសជាតិសហរដ្ឋអាម៉េរិក


Viewing all articles
Browse latest Browse all 4895

Trending Articles