Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

ក្លឹបតោខៀវ Chelsea បង្ហាញ​ឯក​សណ្ឋាន​ថ្មី​ត្រៀម​ប្រកួត​ក្នុង​ទឹក​ដី (Video Inside)

$
0
0

ក្រុងឡុងដ៍៖ ក្លឹបជើងខ្លាំងតោខៀវ Chelsea ត្រៀមបញ្ចេញ ឯកសណ្ឋានអាវថ្មីក្នុងទឹកដី ដើម្បីត្រៀមប្រកួតការពារ តំណែងជើង នៃរដូវកាលថ្មីឆ្នាំ២០១៥-២០១៦ ដែលនឹង ចាប់ផ្តើមនាខែសីហាដ៏ខ្លីខាងមុខនេះក្រោមអ្នកឧបត្ថម្ភ ពីក្រុមហ៊ុន Yokohama ក្រោយពេលដែលក្រុមហ៊ុន Samsung បានផុតកំណត់កិច្ចសន្យានោះ ។

ជាមួយគ្នានោះដែរសារព័ត៌មាន Bleacher Report ក៏បានបង្ហាញវីដេអូឃ្លីបខ្លីនៅលើ Twitter ផងដែរដោយមានការ ចូលរួមសម្តែងសមត្ថភាពពីតារាឆ្នើម Diego Costa, Eden Hazard, Nemanja Matic, Ruben Loftus-Cheek, Oscar, Cesar AZpilicueta និងកីឡាករខ្សែការពារ Gary Cahill ។

ក្រុមជើងឯក Premier League ឆ្នាំទៅដែលកំពុងដឹកនាំដោយគ្របង្វឹក Jose Mourinho នឹងពាក់ឯកសណ្ឋានថ្មីនេះ លើកដំបូងពេល Chelsea ជួបប្រកួតទល់នឹងក្រុមរបស់អាម៉េរិក New York Red Bulls នាថ្ងៃទី២៣ ខែកក្កដា ខាង មុខក្នុងជំនួបដណ្តើមពានរង្វាន់អន្តរជាតិ ឆ្នាំ២០១៥ ៕


Viewing all articles
Browse latest Browse all 4895

Trending Articles