Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

វីដេអូ Liverpool បំបាក់​ក្រុម​កីឡាករ​ថៃ ៤-០ យប់​មិញ​ក្នុង​មិត្តភាព

$
0
0

បាងកក៖ ក្នុងដំណើរប្រកួតជាលក្ខណៈមិត្តភាពអន្តរជាតិ មុនរដូវកាលថ្មីឆ្នាំ២០១៥-២០១៦ ចាប់ផ្តើម ក្រុមបាល់ ទាត់អាជីពរបស់អង់គ្លេស Liverpool បានលត់ក្រុម កីឡាករថៃ Thai All Stars ៤-០ មិនឲ្យងើបមុខរួចយប់មិញនេះ ដែលជាជ័យជំនះទី១របស់ខ្លួន ។

ក្នុងជំនួបដោយគ្មានកីឡាករជើងខ្លាំងល្បីឈ្មោះដែលបានចាកចេញពីក្លឹបហង្សក្រហម Liverpool អស់ហើយនោះ មាន ដូចជា Steven Gerrard, Luis Suarez, Glen Johnson, Raheem Sterling និងការរងរបួសរបស់ខ្សែប្រយុទ្ធ Daniel Sturridge រកបានរហូតដល់ទៅ៤គ្រាប់ផ្ទួនៗ និងមិនបានរបូតសូម្បី១គ្រាប់សោះក្រោមដំណក់ទឹកភ្លៀវ ដែរនោះ ជាមួយនឹងការរកបាន២គ្រាប់ មុនពេលបន្ថែម២គ្រាប់ទៀតក្នុងវគ្គទី២ ។

សម្រាប់សប្តាហ៍ទី១នៃថ្ងៃបើកឆាក Premier League រដូវកាលថ្មីឆ្នាំ២០១៥-២០១៦ ក្រុមដែលកំពុងដឹកនាំដោយ គ្រូបង្វឹក Brendan Rodgers នឹងត្រូវធ្វើដំណើរទៅជួបក្រុមម្ចាស់ផ្ទះ Stoke City នារាត្រីម៉ោង ២២៖០០នាទីយប់ថ្ងៃ ទី០៩ ខែ សីហា ឆ្នាំ២០១៥ ។ Liverpool ត្រូវខកខានលេងក្នុង Champions League ក្រោយបញ្ចប់ទៅដោយ ចំណាត់ថ្នាក់លេខ៦ក្នុង Premier League ឆ្នាំទៅ ក៏ប៉ុន្តែបានលេងក្នុងក្របខណ្ឌទី២ UEFA Europa League វិញដូចក្រុម Tottenham Hotspur ខណៈដែលក្លឹប Southampton លេងក្នុងវគ្គជម្រុះនៃជុំទី៣ ៕


Viewing all articles
Browse latest Browse all 4895

Trending Articles