Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

កីឡាករ Xavi និងអ្នកគាំទ្រ រិះគន់ក្លឹប Real ដែលបានលក់អ្នកចាំទី Casillas ចេញ

$
0
0

ក្រុងម៉ាឌ្រីដ៖ អតីតកីឡាករឆ្នើម Xavi Hernandez បានធ្វើការរិះគន់ចំៗចំពោះក្លឹបស្តេចស Real Madrid ដែល សម្រេចលក់អ្នកចាំទីដៃស្អិត Iker Casillas ចេញទៅឲ្យក្លឹបព័រទុយហ្គាល់ FC Porto ទោះកិច្ចសន្យានៅសល់រយៈ ពេល១ឆ្នាំទៀតក៏ដោយ ។

កីឡាករខ្សែប្រយុទ្ធដែលបានចាកចេញពីក្លឹប FC Barcelona ទៅចូលរួមលេងឲ្យក្លឹប Al Saad របស់ប្រទេសកាតា Xavi បានថ្លែងប្រាប់គេហទំព័រ BBC ថា “វាជាឥរិយាបថខុសឆ្គងធំបំផុតចំពោះក្លឹប Real ដែលសម្រេចចិត្តលក់កីឡាករ វ័យ៣៤ឆ្នាំ Casillas ចេញនោះ ប្រៀបដូចជាមានរសជាតិអាក្រក់នៅក្នុងមាត់អីចឹង ។ គាត់ជាប្រធានក្រុម និងកីឡាករ លេចធ្លោជាងគេនៅក្នុងក្រុម ចុះហេតុអ្វីបានជាថ្នាក់ដឹកនាំសម្រេចចិត្តលក់ចេញ និងមិនបន្តផ្តល់កិច្ចសន្យាថ្មីឲ្យគាត់ទៅ វិញ” ។

Xavi បានបន្ថែមទៀតថា ការលេងនៅក្នុងក្លឹបថ្មីនៃប្រទេសព័រទុយហ្គាល់ Casillas នឹងក្លាយជាវីរៈបុរសនៅទីនោះ ជាមួយនឹងការទទួលបានការស្វាគមន៍ យ៉ាងកក់ក្តៅជាទីបំផុតទៀតផង នៅពេលដែល Real Madrid លែងត្រូវការគាត់ទៀតនោះ ។

ទន្ទឹមនោះដែរ ក្រៅពីទទួលការរិះគន់ពី Xavi ក្លឹបស្តេចស Real Madrid ជាពិសេសម្ចាស់ក្លឹប Real Madrid លោក Florentino Perez ក៏ត្រូវបានអ្នកគាំទ្រក្លឹបរាប់ពាន់នាក់ធ្វើការរិះគន់យ៉ាងចាស់ដៃផងដែរ នៅពេលដែលអ្នកចាំទី Iker Casillas ធ្វើពិធីលាគ្នា (Farewel) កាលពីល្ងាចថ្ងៃអាទិត្យសប្តាហ៍មុនលាយឡំនឹងទឹកភ្នែកផងដែរ ក្រោយពីលេងនៅ ក្នុងក្លឹប Real Madrid រយៈពេល១៧ឆ្នាំកន្លងដោយ បានជួយឲ្យក្រុមស្តេចសឈ្នះពាន UEFA Champions League បាន៣ដង ពាន La Liga ៥ដង ពាន Copa del Rey ២ដង ពាន Club World Cup ១ដង ។

សម្រាប់ការលេងក្នុងក្រុមជម្រើសជាតិអេស្ប៉ាញវិញ Iker Casillas បានជួយឲ្យអេស្ប៉ាញឈ្នះពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA Euro បាន២ដង ឆ្នាំ២០០៨ និងឆ្នាំ២០១២ និងពានរង្វាន់ World Cup ម្តងនាឆ្នាំ២០១០ នៅប្រទេសអាហ្វ្រិក ខាងត្បូង ៕

អ្នកចាំទី Casillas (ឆ្វេង) និង Xavi Hernandez


Viewing all articles
Browse latest Browse all 4895

Trending Articles