Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

កម្ពុជា ទទួលបានលិខិតធ្វើ​ជា​ម្ចាស់​ផ្ទះ​កីឡា SEA Games ឆ្នាំ២០២៣ ជា​ផ្លូវ​កា​រ​ហើយ

$
0
0

សិង្ហបុរី៖ នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៥ នេះ ប្រធានក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ (SEAGF Council) បានប្រគល់លិខិតធ្វើជាម្ចាស់ផ្ទះកីឡាថ្នាក់តំបន់អាស៊ាន SEA Games លើកទី៣២ ឆ្នាំ ២០២៣ ជូន តំណាងប្រទេសកម្ពុជាហើយ ដែលទទួលដោយលោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មា ធិការជាតិអូឡាំពិកកម្ពុជា ។

យោងតាម Facebook គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថា ឥឡូវនេះប្រធានក្រុមប្រឹក្សាសហព័ន្ធកីឡា អាស៊ីអាគ្នេយ៍ បានប្រកាសជាផ្លូវរការចំពោះមុខថ្នាក់ដឹកនាំ កីឡាក្នុងតំបន់ទាំង១១ប្រទេសហើយ អំពីការអនុញ្ញាតឲ្យ កម្ពុជា រៀបចំការប្រកួតកីឡា SEA Games នៅឆ្នាំ ២០២៣ តាមរយៈការប្រគល់លិខិតត្រឹមត្រូវនៅក្នុងកិច្ចប្រជុំក្រុម ប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ កាលពីព្រឹកមិញ ស្របពេលសិង្ហបុរី កំពុងដំណើការធ្វើម្ចាស់ផ្ទះ នៃការប្រកួតកីឡា SEA Games លើកទី២៨ ឆ្នាំ២០១៥ នេះ ។

នៅក្នុងកិច្ចប្រជុំទ្រង់ទ្រាយធំនោះ គេក៏បានពិភាក្សាលើបញ្ហាឆ្នាំ ២០១៧ ដែលប្រទេសម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះកីឡា SEA Games លើកទី២៩ និងព្រឹត្តិការណ៍លើកទី៣០ ដែលធ្វើនៅប្រទេសប្រ៊ុយណេ នាឆ្នាំ ២០១៩ ដោយតម្រូវឲ្យប្រទេសជាម្ចាស់ផ្ទះ ត្រូវរៀបចំហេដ្ឋារចនាសម្ព័ន្ធឲ្យបានល្អប្រសើរ ដើម្បីផ្ដល់ភាពងាយស្រួលដល់ អត្តពលិក និងដំណើរការការប្រកួតប្រកបដោយជោគជ័យ ។

ជាមួយគ្នានោះលោក ថោង ខុន បានថ្លែងថា “វាពិតជាអស្ចារ្យណាស់ សម្រាប់ឱកាសធ្វើជាម្ចាស់ផ្ទះកីឡា SEA Games ខណៈរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋខ្មែរគ្រប់រូប ក៏សម្ដែងក្ដីរំភើប ចំពោះការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍ដ៏ធំប្រចាំតំបន់នេះផងដែរ ហើយលោកនឹងជំរុញឲ្យ និងប្រមូលផ្ដុំធនធានមនុស្សមានសមត្ថភាពឲ្យបាន ច្រើន ដើម្បីស្វែងរកជ័យជំនះជូនជាតិពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះដែរ” ៕


Viewing all articles
Browse latest Browse all 4895

Trending Articles