Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

ការប្រកួតជម្រុះនៃខ្សែក្រវាត់ K.Cement បញ្ចប់ជុំទី២ចុងសប្តាហ៍នេះនៅ SEA-TV

$
0
0

ភ្នំពេញ៖ ព្រឹត្តិការណ៍នៃការប្រកួតប្រដាល់ដណ្ដើមខ្សែក្រវាត់ ជើងឯក K.Cement ទម្ងន់៦០គីឡូក្រាម នៅសង្វៀន SEA-TV ថ្ងៃសៅរ៍ ទី០៦ ខែមិថុនា ឆ្នាំ ២០១៥ ខាងមុខនេះ ជាការប្រកួតជម្រុះលើកទី៥ចុងក្រោយ ក្នុងជុំទី២ របស់កីឡាករ លាស់ យីន ត្រូវប៉ះ សូត្រ ប៊ុនធី, មាស ច័ន្ទមាន ប្រកួតជាមួយ ឱម សំរេច ខណៈ ថុល មករា ជួប ឃីម បូរ៉ា ។

ដោយឡែក លាស់ យីន និង សូត្រ ប៊ុនធី អ្នកទាំង២នាក់សុទ្ធតែមានកៅអីមួយដើម្បីឡើងទៅវគ្គបន្តដូចគ្នា គ្រាន់តែការ ប្រកួតស្វែងរកចំណាត់ថ្នាក់តែប៉ុណ្ណោះ ។ ការប្រកួតជម្រុះខ្សែក្រវាត់ K.Cement នេះក្នុងមួយដំណាក់កាលៗ គឺជម្រុះ ចោលអ្នកប្រដាល់២រូប រហូតដល់ដំណាក់កាលចុងក្រោយនៅសល់តែ២រូប ប្រកួតដណ្ដើមយកខ្សែក្រវាត់តែម្តង ។

អ្នកប្រដាល់ លាស់ យីន ក្លឹបតាព្រហ្មមានជ័យ ត្រូវប៉ះអ្នកប្រដាល់ជើងខ្លាំង សូត្រ ប៊ុនធី ក្លឹបបក្សីស្លាបដែក ។ សម្រាប់ ជម្រុះលើកទី៥នេះ លាស់ យីន ត្រូវការឈ្នះ សូត្រ ប៊ុនធី ដើម្បីស្តារកេរ្តិ៍ឈ្មោះឡើងវិញ ។ ចំពោះការជួបគ្នារវាង មាស ច័ន្ទមាន សមាគមកីឡាក្រសួងការពារជាតិ និងអ្នកប្រដាល់ ឱម សំរេច ក្លឹបកងពលតូចទ័ពឆ័ត្រយោង ៩១១ ។ ការ ប្រកួតលើកនេះមិនសំខាន់សម្រាប់ មាស ច័ន្ទមាន ទៀតទេ ដោសារតែគេបានឡើងទៅវគ្គបន្តហើយ ក្រោយផ្តួលថុល មករា ឲ្យសន្លប់ក្នុងទឹកទី២ គ្រាដែល ឱម សំរេច វិញការប្រកួតលើកនេះ គឺជាការប្រកួតបង្រ្គប់កិច្ចតែប៉ុណ្ណោះ ព្រោះបាន ចាញ់៣ប្រកួតជាប់ៗគ្នា ។  

ចំណែកអ្នកប្រដាល់ ឃីម បូរ៉ា ក្លឹបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ ប្រកួតជាមួយ ថុល មករា អ្នកប្រដាល់ក្លឹបឃ្លាំង មឿងកីឡា ។ ទោះជាយ៉ាងណា រវាងពួកគេទាំង២នាក់នេះដឹងថា ឃីម បូរ៉ា យកឈ្នះ ថុល មករា យ៉ាងស្រួលព្រោះថា ថុល មករា បានហាលអាវដោយស្វ័យប្រវត្តិទៅហើយ ចំពោះការប្រកួត ថុល មករា លើកនេះមិនខុសពី ឱម សំរេច ទេ ៕


Viewing all articles
Browse latest Browse all 4895

Trending Articles