Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

Rafael Benitez ត្រូវបានតែងតាំងជាគ្រូ បង្វឹកថ្មីដឹកនាំ Real Madrid ជាផ្លូវការ

$
0
0

ក្រុងម៉ាឌ្រីដ៖ អតីតគ្រូបង្វឹកក្លឹប Napoli របស់អ៊ីតាលី ត្រូវ បានតែងតាំងជាគ្រូបង្វឹកថ្មីដឹកនាំក្លឹបលំដាប់ លេខ១ពិភពលោក Real Madrid ជាផ្លូវការហើយនាថ្ងៃពុធ ទី០៣ ខែមិថុនា ឆ្នាំ ២០១៥ ដើម្បីជំនួសកៅអីលោកគ្រូបង្វឹកជនជាតិ អ៊ីតាលី Carlo Ancelotti ដែលត្រូវបានបណ្តេញចេញពីតំណែង ។

តាមរយៈសារព័ត៌មាន Sky News ចេញផ្សាយប៉ុន្មាននាទីមុននេះ បានឲ្យដឹងថា គ្រូបង្វឹកជនជាតិអេស្ប៉ាញ វ័យ៥៥ឆ្នាំ រូបនេះនឹងដឹកនាំក្លឹបស្តេចស Real Madrid ក្រោមកិច្ចសន្យារយៈពេល៣ឆ្នាំនៅកីឡដ្ឋាន Santiago Bernabeu ក្រោម តម្លៃពលកម្មបិទជិតមួយ បន្ទាប់ពីបញ្ចប់ក្នុងសន្និសីទសារព័ត៌មាន ព្រឹកមិញនេះនៅទីក្រុងម៉ាឌ្រីដ នៃប្រទេសអេស្ប៉ាញ ក្រោយពេលដែលអតីតគ្រូបង្វឹក Carlo Ancelotti ដឹកនាំមិនឈ្នះពានអ្វីសោះនៅរដូវកាលឆ្នាំ ២០១៤-២០១៥ នេះ ។

Benitez នឹងបង្វឹកកូនក្រុមលើកដំបូងនាល្ងាចថ្ងៃស្អែកនៅទឹកដីកំណើតរបស់ខ្លួន មុនដឹកនាំក្រុមទៅលេង ក្រៅប្រទេសក្នុងមិត្តភាពអន្តរជាតិ មុនរដូវកាលថ្មីឆ្នាំ២០១៥-២០១៦ ចាប់ផ្តើម និងរំពឹងធ្វើបានល្អផងដែរ គ្រាដែលក្រុមខ្លាំងមួយនេះ បានបញ្ចប់ទៅដោយត្រឹមរងជើងឯកនៃពាន La Liga តែប៉ុណ្ណោះ ក្រៅពីជ្រុះចេញពីពានលំដាប់ទី២ Copa del Rey នៅវគ្គ៨ក្រុមចុងក្រោយ និងពានធំប្រចាំទ្វីបអឺរ៉ុប UEFA Champions League ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោមថ្វីជើងរបស់ក្រុមជើង ឯកអ៊ីតាលីសេះបង្កង់ Juventus ៕

គ្រូបង្វឹកថ្មី Rafael Benitez

គ្រូបង្វឹក Carlo Ancelotti ដែលត្រូវបណ្តេញចេញពីតំណែង


Viewing all articles
Browse latest Browse all 4895

Trending Articles