Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

ក្រុមហ៊ុន Andromeda និង WatchGuard សហការ​គ្នា​បង្ហាញ​ផលិត​ផល​បច្ចេកវិទ្យា​ថ្មី

$
0
0

ភ្នំពេញ៖ ក្រុមហ៊ុន Andromeda Distribution Corporation នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៥ នេះបាន សហការជាមួយក្រុមហ៊ុន WatchGuard បានរៀបចំសិក្ខាសាលាមួយស្តីពីការដាក់បង្ហាញផលិតផលបច្ចេកវិទ្យាថ្មី ចុងក្រោយរបស់ WatchGuard ដែលធ្វើឡើងនៅសណ្ឋាគារណាហ្គាវើល ដោយមានការចូលរួមពីអតិថិជន ជាច្រើននាក់។

 លោក Harry Chan  អគ្គនាយកក្រុមហ៊ុន Andromeda Distribution Corporation បានមានប្រសាសន៍ថា ពួកយើងរៀបចំកម្មវិធីនេះឡើង "បានដោយសារតែមានការគាំទ្រខ្លាំងពីសំណាក់ អតិថិជននិងដើម្បីធ្វើការបង្ហាញ ជាផ្លូវការនូវ ផលិតផលបច្ចេកវិទ្យាថ្មីរបស់យើងនៅកម្ពុជា បន្ទាប់ពីទទួលបានភាពជោគជ័យ ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ ក្នុងការបម្រើសេវាកម្មជូនដល់អតិថិជន តាមរយៈភ្នាក់ងារជាដៃគូលក់បន្តរបស់យើងរួចមក ពួកយើង មានសេចក្តី សោមនស្សរីករាយក្នុងការប្រារព្ធពិធីនេះឡើង ដោយមានការចូលរួមពីអតិថិជន ក៏ដូចជាដៃគូនានារបស់ យើងយ៉ាងច្រើនកុះករ"។

លោកបន្តថា ការប្រារព្ធពិធីនេះដែរ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្ត ទៅកាន់ទីផ្សារជាយុទ្ធសាស្រ្ត ក្នុងប្រទេស ដោយពួកយើងមានសុទិដ្ឋិនិយម ទៅលើទីផ្សារកម្ពុជា ដែលកំពុងតែរីកលូតលាស់យ៉ាងខ្លាំង ក្នុងពាណិជ្ជកម្មពិភពលោកដោយឈរលើទស្សនវិស័យជាសកល ដើម្បីក្លាយខ្លួនជាក្រុមហ៊ុនដែលឈានមុខគេក្នុងការចែកចាយផលិតផលបច្ចេកវិទ្យាក្នុងប្រទេស។

  លោក Vincent Tan អ្នកតំណាងអោយក្រុមហ៊ុន WatchGuard បានថ្លែងថាក្រុមហ៊ុន Andromeda ជាក្រុមហ៊ុនដៃគូដ៏សំខាន់ក្នុងការពង្រីកទីផ្សារ ក្នុងប្រទេសកម្ពុជាដោយលោកបញ្ជាក់ថា ក្រុមហ៊ុនជាច្រើនពឹងផ្អែក ទៅលើបច្ចេកវិទ្យាដើម្បីគ្រប់គ្រងអាជីវកម្មរបស់ខ្លួន ហើយវាជាសសៃឈាមនៃសេដ្ឋកិច្ច និងជាកត្តាសំខាន់ក្នុងការ គាំទ្រដល់អាជីវកម្មរបស់ពួកគេ។ មួយផ្នែកដ៏សំខាន់នៃសិក្ខាសាលានេះគឺបានបង្ហាញពី “Taking action against cyber criminals” និង “WatchGuard ONE” ដែលជាផលិតផលនិងកម្មវិធីប្រើបច្ចេកវិទ្យាខ្ពស់ ក្នុងការគ្រប់ គ្រងប្រព័ន្ធទំនាក់ទំនងសុវត្ថិភាពបានល្អជាងគេ ហើយវិនិយោគិនទាំងអស់នឹងមានប្រៀបលើដៃគូ របស់ខ្លួនព្រមទាំង ឈានមុខគេក្នុងការទទួលបាននូវឱកាស មួយនៃការធ្វើវិនិយោគដោយសារតែការផ្តល់នូវ សេវាកម្មយ៉ាងឆាប់រហ័ស ព្រមទាំងគុណភាពខ្ពស់របស់ WatchGuard ។ លោកក៏បានបន្តទៀតថា WatchGuard តែងតែព្យាយាមរិះរក បច្ចេកវិទ្យាថ្មីៗ ដើម្បីធ្វើយ៉ាងណាអាចជួយសម្របសម្រួល ដល់តម្រូវការផ្នែកសុវត្ថិភាពពាណិជ្ជកម្ម ពីសំណាក់ អតិថិជនពីគ្រប់តំបន់។

លោក Harry Chan  អគ្គនាយកហ៊ុនរបស់ក្រុមហ៊ុន Andromeda បានមានប្រសាសន៍ថា ”ខ្ញុំមានសេចក្តី សោមនស្សរីករាយក្នុងការធ្វើការចាប់ដែគូរជាមួយ WatchGuard ដែលផ្តល់អោយយើងនូវដំណោះស្រាយដ៏ល្អ បំផុតដែលអាចផ្តល់ជូនអតិថិជន របស់យើងហើយ WatchGuard ជាផលិតផលដែលមានឈ្មោះល្បីក្នុង ពិភពលោក ដែលត្រូវទទួលស្គាល់ថាជាផលិតផល ដែលមានប្រសិទ្ធិភាពក្នុងការផ្តល់នូវដំណោះស្រាយផ្នែក គ្រប់គ្រងប្រព័ន្ធ Network Security និង Solution មួយចំនួនទៀត។

បច្ចុប្បន្នក្រុមហ៊ុន Andromeda ក៏បានទទួលសិទិ្ធចែកចាយពីក្រុមហ៊ុនធំៗមួយចំនួនទៀតដូចជាក្រុមហ៊ុន Alcatel Lucent, Motorola, Panduit, Fluke ហើយនិង Cisco ដើម្បីផ្តល់នូវ សេវាកម្មផ្សេងៗដូចជា បច្ចេកវិទ្យា និង ពត៌មានវិទ្យាទៅកាន់ក្រុមហ៊ុនទូរគ្គមនាគមន៍ក្រុមហ៊ុនផ្តល់សេវាកម្ម អ៊ីនធើណែត ស្ថាប័នហិរញ្ញវត្ថុ ធនាគារ រោងចក្រ និង ក្រុមហ៊ុនធំៗជាច្រើនទៀត។ ដើម្បីជួយអោយមានការរីកចំរើនលូតលាស់ខាងតម្រូវការលើផ្នែកពត៌មានវិទ្យា។

មុនពេលបញ្ចប់កម្មវិធីក្រុមហ៊ុន Andromeda បានផ្តល់នូវរង្វាន់ធំៗដូចជា WachGuard និងវត្ថុអនុស្សាវរីយ៍ផ្សេងៗទៀតតាមរយះ ការចាប់ឆ្នោតផ្សងសំណាងផងដែរ។បន្ថែមលើសពីនេះទៅទៀតនោះរាល់អតិថិជនចាស់ និង អតិថិជនថ្មីរបស់ក្រុមហ៊ុន WachGuard ទាំងអស់ត្រូវបានទទួលការបញ្ចុះតម្លៃ ពិសេសដែលមិនធ្លាប់មានរហូតដល់ទៅ 50% សំរាប់ការជាវផលិតផល WachGuard ដែលមានសុពលភាពចាប់ពីថ្ងៃទី 01 រហូតដល់ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2015៕


Viewing all articles
Browse latest Browse all 4895

Trending Articles