Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

បេក្ខជនល្បី២រូប ប្រកាសដកខ្លួនចេញពី បេក្ខភាពប្រធាន FIFA ខណៈសល់៧ថ្ងៃទៀត ដល់ថ្ងៃបោះឆ្នោត

$
0
0

ក្រុងហ្ស៊ូរិច៖ បេក្ខជនឈរឈ្មោះបោះឆ្នោតសម្រាប់ តំណែងប្រធាន FIFA លោក Luis Figo បានប្រកាសដកខ្លួនចេញ ម្នាក់ទៀតហើយ រយៈពេល ១០ម៉ោង ក្រោយពីលោក Michael van Pragg បានប្រកាសខ្លួនដូចគ្នា គ្រាដែលនៅសល់តែ ៧ថ្ងៃទៀតប៉ុណ្ណោះ ពោលគឺថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៥ នឹងបោះឆ្នោតជាផ្លូវការ នៅប្រទេសស្វីស ។

នេះមានន័យថា នៅសល់តែព្រះអម្ចាស់ប្រទេសហ្សកដានី Ali Bin Al-Hussein អនុប្រធាន FIFA តែ១រូបប៉ុណ្ណោះ ដែលត្រៀមឈរឈ្មោះ ប្រជែងតំណែងប្រធាន អង្គភាពគ្រប់គ្រង កីឡាបាល់ទាត់ពិភពលោក (FIFA) ទល់នឹងប្រធាន បច្ចុប្បន្នជនជាតិស្វីស វ័យ ៧៩ឆ្នាំ Sepp Blatter ដែលបានដឹកនាំអស់រយៈពេល ៤អាណត្តិមកហើយ ចាប់តាំងពីឆ្នាំ ១៩៩៨មក ។

តាមរយៈគេហទំព័រ BBC បានឲ្យដឹងថា ក្នុងចំណោមប្រទេសទាំង២០៩ មកពីអាហ្រ្វិក អាស៊ី អឺរ៉ុប និងទ្វីបអាម៉េរិក ដែលជាសមាជិករបស់ FIFA នឹងត្រូវចូលរួម បោះឆ្នោតនាថ្ងៃទី២៩ ចុងខែនេះ នៅទីស្នាក់ការធំស្ថិតក្នុងទីក្រុង Zurich ប្រទេសស្វីស ៕   

អតីតកីឡាករឆ្នើមរបស់ព័រទុយហ្គាល់ Luis Figo

ប្រធានសហព័ន្ធកីឡាបាល់ទាត់ហូឡង់ Michael van Pragg

ប្រធាន FIFA បច្ចុប្បន្នលោក Sepp Blatter

ព្រះអម្ចាស់ប្រទេសហ្ស៊កដានី Ali Bin Al-Hussein


Viewing all articles
Browse latest Browse all 4895

Trending Articles