កាលពីថ្មីៗនេះ ក្រុមហ៊ុន AOL បានយល់ព្រមទិញ យកក្រុមហ៊ុនផ្សពផ្សាយ ពាណិជ្ជកម្មជាវីដេអូ មួយក្នុងតម្លៃ ៤០៥លានដុល្លារអាមេរិក។
យោងតាមសេចក្ដី ប្រកាសបានឲ្យដឹងថា ក្រុមហ៊ុន Adap.tv ត្រូវបាន AOL ទិញយកក្នុងតម្លៃ ៤០៥លានដុល្លារអាមេរិក បន្ទាប់ពីប្រាក់ចំណូលរបស់ AOL នៅក្នុងត្រីមាសទី២កើនឡើង។
AOL ក៏បានឲ្យដឹងផងដែរថា នៅក្នុងត្រីមាសទី២ ប្រាក់ចំណូលរបស់ ខ្លួនមានចំនួន ៥៤១,៣លានដុល្លារអាមេរិក ដោយក្រុមអ្នកវិភាគបាន ព្យាករថាមានត្រឹមតែ ៥៣៩,៦លានដុល្លារ អាមេរិកប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា AOL ទើបតែលក់នូវប៉ាតង់ ជាច្រើនទៅឲ្យក្រុមហ៊ុន Microsoft ដែលទទួលបាន ទឹកប្រាក់ប្រមាណជាង ១ពាន់លានដុល្លារអាមេរិក៕