កាលពីថ្ងៃពុធ ម្សិលមិញនេះ ក្រុមហ៊ុន Samsung បានចេញសេចក្ដីប្រកាស ដោយដាក់បើកឲ្យចុះឈ្មោះ ចូលរួមនៅក្នុង ព្រឹត្តិការណ៍ Developer Conference។
ព្រឹត្តិការណ៍ Developer Conference នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៦ខែសីហា ឆ្នាំ ២០១៣ ខាងមុខនេះ។ ព្រឹត្តិការណ៍មួយនេះ មានលក្ខណៈ ដូចគ្នាទៅនឹងព្រឹត្តិការណ៍ Google I/O របស់ Google និងដូចទៅនឹង WWDC របស់ Apple។ កាលពីក្រុមហ៊ុន Apple បើឲ្យចុះឈ្មោះចូលរួម នៅក្នុងព្រឹត្តិការណ៍ WWDC ត្រឹមតែ ២នាទីប៉ុណ្ណោះ សំបុត្រចូលរួមលក់អស់គ្នាសល់។
នៅមុននេះមាន ព័ត៌មានលេចឮថា ក្រុមហ៊ុន Samsung នឹងរៀបចំព្រឹត្តិការណ៍ Developer Conference នៅថ្ងៃទី ២៧ ខែតុលា ក្នុងទីក្រុង San Francisco ប៉ុន្តែបែបជា នៅពេលនេះ ត្រូវលើកមកធ្វើនៅ ក្នុងខែសីហាទៅវិញ៕