ភ្នំពេញ៖ ក្បួនដង្ហែវីរៈកីឡាការិនី កែ ឡេង ម្ចាស់មេដាយ មាសពិភពលោក ផ្នែកកីឡាប៉េតង់ ឆ្នាំ២០១៣ នៅប្រទេស បារាំងបានចាប់ផ្តើមហើយបន្ទាប់ពីចូលជួបសំដែងការ គួរសមជាមួយនឹងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងទទួលប្រាក់រង្វាន់រួចមកនៅវិមានសន្តិភាព ។
ក្នុងពិធីដង្ហែនោះដែរ គឺមានក្បួនរថយន្តប្រមាណ២០គ្រឿង និងម៉ូតូ១២គ្រឿង ជាមួយនឹងគណៈអធិបតីលោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា និងលោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា រួមជា មួយនឹងកីឡាករ-កីឡាការិនីជាច្រើនរូបទៀត ក្រោមការរៀបចំ ដោយ NOCC និងក្រសួងអប់រំនារសៀល ថ្ងៃទី០៩ មេសានេះ ។
ពិធីដង្ហែដ៏អធិកអធមបំផុតនោះ ក៏មានវត្តមាន៣ប្រភេទកីឡាចូលរួមផងដែររួមមាន កីឡាប៉េតង់, យូដូ និងកីឡាសីប់ាក់ តាក្រ ដែលសុទ្ធសឹងតែជាកីឡាដណ្ដើមបានមេដាយ គ្រប់ប្រភេទពីព្រឹត្តិការណ៍ពិភពលោក ថ្នាក់តំបន់អាស៊ី និងថ្នាក់ តំបន់អាស៊ីអាគ្នេយ៍ដូចគ្នានាពេលកន្លងមក ៕