Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

បែកធ្លាយលទ្ធផលចាប់ពូល​ជុំ​ទី​២ វគ្គ​ជម្រុះ World Cup 2018 កម្ពុជា​ស្ថិត​ក្នុង​ពូល​មាន​សង្ឃឹម

$
0
0

ភ្នំពេញ៖ ដោយសារបច្ចុប្បន្នបាល់ទាត់កម្ពុជា ចាប់ផ្ដើមមាន ភាពរីកច្រើនខ្លាំង ជាពិសេសគឺក្រោយដណ្ដើមបានកៅអីជុំទី២ ក្នុងការប្រកួតជម្រុះប្រចាំទ្វីបអាស៊ី នៃពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2018 នៅរុស្ស៊ី គឺបាន ធ្វើឲ្យអ្នកគាំទ្រកម្ពុជា កាន់តែមានទំនុកចិត្ត ហើយថែមទាំងទទួលបានព័ត៌មានអំពីលទ្ធផលចាប់ឆ្នោតជ្រើសរើសពូល ប្រកួតក្នុងជុំទី២ មុន FIFA និង AFC រៀបចំកម្មវិធីចាប់ឆ្នោតផ្លូវការទៅទៀត ។

ថ្មីៗនេះ មានប្រិយមិត្តអ្នកលេងសង្គម Facebook និងអ្នកគាំទ្រវិស័យកីឡាបាល់ទាត់កម្ពុជាជាច្រើន នាំគ្នាបង្ហោះលទ្ធ ផលចាប់ពូលប្រកួតជុំទី២ នៃពានរង្វាន់ World Cup ខាងលើតៗគ្នា ដោយក្នុងតារាងលទ្ធផលនោះ ក្រុមជម្រើសជាតិ កម្ពុជា ស្ថិតក្នុងពូល A ជាមួយនឹងប្រទេសក្នុងតំបន់៤ផ្សេងទៀតមាន ចិន មីយ៉ាន់ម៉ា ហ្វីលីពីន និងក្រុមជម្រើសជាតិ ហ្ស៊កដានី ។

ទោះជាយ៉ាងណាលទ្ធផល ដែលបានគេដឹងមុន និងយកមកបង្ហោះនៅលើប្រព័ន្ធទំនាក់ទំនងសង្គមនោះ មិនអាចយក ជាការបាន ឡើយ ព្រោះសហព័ន្ធកីឡាបាល់ទាត់ពិភពលោក FIFA បានកំណត់កាលបរិច្ឆេទចាប់ឆ្នោតក្នុងជុំទី២ប្រចាំ ទ្វីបអាស៊ីនៅថ្ងៃទី១៤ ខែមេសានេះ ខណៈការប្រកួតជើងទី១ នឹងចាប់ផ្ដើមនៅថ្ងៃទី១១ ខែមីថុនា ឆ្នាំ២០១៥ខាងមុខ។

ប៉ុន្ដែប្រសិនបើលទ្ធផលចាប់ឆ្នោតចេញមក កម្ពុជា ស្ថិតក្នុងពូល A ជាមួយនឹង ចិន ហ្វីលីពីន មីយ៉ាន់ម៉ា និងហ្ស៊កដានី ពិតមែននោះ គឺកម្ពុជាមានសង្ឃឹមច្រើន ព្រោះដោយផ្អែកលើសមត្ថភាពលេងបច្ចុប្បន្ន មិនដូចកាលពីមុនទៀតឡើយ ។ និយាយរួម គឺអាចធ្វើការប្រកួតប្រជែងបាន លើកលែងតែចិនប៉ុណ្ណោះ ដែលពិបាកទប់ទល់បន្ដិច ដោយសារក្រុមឈុត ធំចិន សម្បូរកីឡាករល្អច្រើន តែបើនិយាយពីហ្វីលីពីន មីយ៉ាន់ម៉ា និងហ្ស៊កដានី កម្ពុជាលែងខ្លាចដូចមុនទៀតហើយ ។

ហេតុនេះសូមរង់ចាំអ៊ុតលទ្ធផលចាប់ឆ្នោតជ្រើសរើសពូលប្រកួតជុំទី២នោះទាំងអស់គ្នា ហើយក៏ត្រៀមខ្លួន ដើម្បីគាំទ្រ ក្រុមជម្រើសជាតិកម្ពុជា ដើម្បីដំណើរឆ្ពោះទៅជុំបន្ទាប់ទៀតផងដែរ ។

គួរបញ្ជាក់ថា កាលពីជុំទី១ ក្នុងយុទ្ធនាការប្រកួតជម្រុះប្រចាំទ្វីបអាស៊ីនៃពានរង្វាន់ World Cup 2018 នៅប្រទេស រុស្ស៊ីនេះ ក្រុមឈុតធំកម្ពុជា បានយកឈ្នះលើក្រុមជម្រើសជាតិម៉ាកាវ ជើងទី១ក្នុងទឹកដី ៣-០ និងជើងទី២ នៅទឹកដី ម៉ាកាវស្មើគ្នា ១-១ សរុបលទ្ធផលកម្ពុជា បំបាក់ម៉ាកាវ ៤-១ ដើម្បីឡើងទៅជុំទី២បន្ត ៕


Viewing all articles
Browse latest Browse all 4895

Trending Articles