Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

លោក Lee ចាប់ផ្ដើមប្រមូល​ផ្ដុំ កីឡាករ​ត្រៀម SEA Games មុន​ឈប់​សម្រាក​ចូល​ឆ្នាំ​ថ្មី

$
0
0

ភ្នំពេញ៖ គ្រូបង្វឹកជនជាតិកូរ៉េខាងត្បូងលោក Lee Tae Hoon បានចាប់ផ្ដើមប្រមូលផ្ដុំកីឡាករជម្រើសជាតិកម្ពុជា អាយុ ក្រោម២៣ឆ្នាំហើយ ដើម្បីត្រៀមចូលរូមប្រកួតក្នុងព្រឹត្តិការណ៍ SEA Games លើកទី២៨ នៅសិង្ហបុរី នាខែមិថុនា ខាង មុខមុននឹងឈប់សម្រាកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០១៥នេះ ។

នៅថ្ងៃទី០៧ ខែមេសាម្សិលមិញលោក Lee បានកោះហៅកីឡាករតាមបណ្ដាក្លឹបមួយចំនួន ដែលលេងក្នុងលីកកំពូល កម្ពុជាចំនួន ៣០នាក់ មកធ្វើការហ្វឹកហាត់ជុំគ្នា លើកដំបូងនៅកីឡដ្ឋានវេស្ទើន បន្ទាប់ពីជ្រុះចេញពីព្រឹត្តិការណ៍ពាន រង្វាន់  AFC U-23 Championship 2016 នៅប្រទេសថៃកាលពីពេលថ្មីៗកន្លងទៅ ។

កីឡាករទាំង ៣០នាក់ ដែលស្ថិតក្នុងបញ្ជីឈ្មោះជម្រើសជាតិ ក្រោមការដឹកនាំរបស់លោក Lee នោះមានដូចជា អ្នក ចាំទី មានកីឡាករ អ៊ុំ សេរីរ័ត្ន, អាំ សុវណ្ណរ៉ាត់, ប៉េង ប៊ុនឆាយ និងប្រាក់ មុន្នីភារុណ ។ ខ្សែការពារមានកីឡាករ រស់ សំអឿន, សឿយ វិសាល, ទូច បញ្ញារ៉ុង, ខែក ខេមរិន្ទ,  មូល ដារ៉ាវ័ន្ត, នេន សុធារ័ត្ន, ស៊ុប រ៉ាវី, សុខ សុវណ្ណ និងកីឡាករ លី អារីហ្វីន ។ ខ្សែបម្រើមានកីឡាករ ឈិន ឈឿន, សុះ ស៊ូហាណា, ប្រាក់ ចាន់រតនា, សារី ម៉ាត់ណូរ៉ូទីន, កែង សុខ ង៉ន, ទិត្យ ឌីណា, សំអឿន ពិដោរ, ហួយ ផល្លីន, ង៉យ ស្រ៊ីន និងកីឡាករ អ៊ុល រ៉ាវី ។

រីឯខ្សែប្រយុទ្ធមានកីឡាករ ចាន់ វឌ្ឍនាកា, ប្រាក់ មុន្នីឧត្តម, កែង សុខផេង, ណុប តុលា, ភួង សុខសាណា, សុខ ចាន់រស្មី និងកីឡាករ ផានី អ៊ីរដ្ឋា ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ធ្លាប់បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ SEA Games លើកទី២៨ នឹងធ្វើឡើងក្នុងអំឡុងខែមិថុនាខាងមុខនេះ នៅប្រទេសសិង្ហបុរី ហើយកម្ពុជាក៏បានត្រៀមកីឡា ២៣ប្រភេទ សម្រាប់ចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ប្រចាំតំបន់អាស៊ាននេះផងដែរ ។

ប៉ុន្ដែក្នុងនោះក្រុមកីឡាបាល់ ទាត់ជម្រើសជាតិកម្ពុជា អាចនឹងចេញទៅប្រកួតមុនគេ ហេតុនេះបាល់ទាត់ត្រូវរៀបចំខ្លួន ឲ្យបានឆាប់រហ័ស ព្រោះពេល វេលានៅសល់មិនយូរប៉ុន្មានឡើយ ។

ដោយជាប់យុទ្ធនាការសំខាន់ៗជាច្រើន ដូចជាការប្រកួតជម្រុះប្រចាំទ្វីបអាស៊ីនៃពានរង្វាន់ World Cup 2018 នៅ រុស្ស៊ី និងទើបតែរួចដៃពីពានរង្វាន់ប្រចាំទ្វីបអាស៊ី AFC U-23 Championship 2016 នៅថៃនោះ ក្រុមបាល់ទាត់ ជម្រើសជាតិកកម្ពុជា មិនសូវជាបានឈប់សម្រាកច្រើនប៉ុន្មានទេ ។ ប៉ុន្ដែដើម្បីកិត្តិយសជាតិ និងតបស្នងការគាំទ្រ យ៉ាងច្រើនកុះករពីសំណាក់អ្នក ស្នេហាវិស័យកីឡាលោក  Lee  រួមទាំងកីឡាករជម្រើសជាតិបានខិតខំយ៉ាងខ្លាំង ដើម្បីស្វែង រកជ័យជំនះត្រឡប់មកវិញ ។

ហេតុនេះហើយ នៅថ្ងៃទី០៩ ខែមេសាស្អែកនេះលោក Lee នឹងធ្វើការប្រមូលផ្ដុំកីឡាករ U-23 កម្ពុជា ធ្វើការហ្វឹក ហាត់ជុំគ្នា ជាលើកទី២ ហើយក៏បានណាត់ក្រុមឈុតធំក្លឹបភ្នំពេញក្រោន ប្រកួតលក្ខណៈមិត្តភាព នៅថ្ងៃបន្ទាប់នៅ កីឡដ្ឋានវេស្ទើន ដើម្បីដកស្រង់បទពិសោធន៍ និងជម្រុះកីឡាករ៧រូបចេញ ទុកតែ២៣រូប សម្រាប់ហ្វឹកហាត់រហូត ដល់ពេលចូលរួមប្រកួតកីឡា SEA Games លើកទី២៨ ជាផ្លូវការតែម្ដង ៕


Viewing all articles
Browse latest Browse all 4895

Trending Articles