ក្រុងមែនឆេស្ទើ៖ ជំនួបដ៏ស្វិតស្វាញរវាងក្រុមខ្លាំងដែលស្ថិត នៅក្នុងទីក្រុងមែនឆេស្ទើដូចគ្នា Manchester United នឹងត្រូវជួបក្រុមការពារតំណែងជើងឯក Manchester City នារាត្រីថ្ងៃអាទិត្យចុងសប្តាហ៍នេះនៃ Premier League ប្រចាំ សប្តាហ៍ទី៣២ ។
កាលពីជើងទី១ នៅទឹកដីនៃកីឡដ្ឋាន Etihad ក្រុមដែលមានរហសនាមថា “បិសាចក្រហម” បានរងបរាជ័យ ១-០ ពីការធ្វើបានសម្រេច ដោយកីឡាករខ្សែប្រយុទ្ធ ជនជាតិអាហ្សង់ទីន Sergio Aguero នៅនាទី៦៣ ក្នុងនាមជាក្រុម ខ្លាំងដែលបានយកឈ្នះគ្នាទៅវិញទៅមកនៅពេលដែលជួបគ្នា ។
Man City បានលេងចាញ់៣ប្រកួតក្នុងចំណោម៥ប្រកួតចុងក្រោយនេះ និងបានរត់តាមពីក្រោយក្រុមដែលកំពុងឈរ នៅលេខ៣បណ្តោះអាសន្ន១ពិន្ទុឈរនៅលេខ៤ បន្ទាប់បានបរាជ័យដោយលទ្ធផល ២-១ នៅក្នុងផ្ទះរបស់ក្រុម Crystal Palace កាលពីរាត្រីថ្ងៃអង្គារ ទី០៧ មេសាម្សិលមិញនេះ ស្របពេលដែលគូប្រជែងនាម៉ោង ២២:០០ នាទីរាត្រី ថ្ងៃអាទិត្យចុងសប្តាហ៍នេះ Man Utd លេងមិនដែលចាញ់សោះ គឺឈ្នះទាំង៥ប្រកួត ។
ក្រុមដែលកំពុងដឹកនាំដោយលោក Louis van Gaal ធ្វើបានល្អជាបន្តបន្ទាប់ និងបានបំបាក់ក្រុមភ្ញៀវ Aston Villa ដោយលទ្ធផល ៣-១ ផងដែរដែលជាសញ្ញាមួយបង្ហាញពីភាពខ្លាំងឡើងវិញក្នុងទឹកដី Old Trafford ខណៈដែល កីឡា ករពុំមានបញ្ហារបួសធ្ងន់ធ្ងរនោះទេ ក្រៅពីខ្សែប្រយុទ្ធ Robin van Persie ដែលកំពុងលេងធ្លាក់ជើង និងមាន បញ្ហារបួសជង្គង់នោះខណៈដែល Man City បានកំពុងធ្លាក់ទម្រង់លេង និងច្បាស់ជាមិនអាចការពារតំណែងជើង ឯកបាននោះទេ ដោយសារតែដាច់ឆ្ងាយពេក ពីតំណែងកំពូលតារាង ដែលកំពុងតែកាន់កាប់ ដោយក្រុមតោខៀវ Chelsea ដ៏រឹងមាំ ៕
Man City ឈ្នះ Man Utd ១-០ កាលពីជើងទី១ ឆ្នាំ២០១៤
កម្មវិធីប្រកួតចុងសប្តាហ៍នេះ
តារាងពិន្ទុបណ្តោះអាសន្ន ប្រចាំសប្តាហ៍ទី៣១