ក្រុងម៉ាឌ្រីដ៖ ប្រធានក្លឹបអេស្ប៉ាញ Atletico Madrid លោក Enrique Cerezo បានបង្ហាញចំណាប់អារម្មណ៍ជាថ្មី ក្នុងការចុះកិច្ចសន្យាជាមួយ នឹងកីឡាករ ខ្សែប្រយុទ្ធ Radamel Falcao ទៅលេងនៅទឹកដីអេស្ប៉ាញ ក្រោយពេល មើល ឃើញថា អតីតកីឡាកររបស់ក្លឹប At.Madrid មួយនេះបានកំពុងតែត្រដាបត្រដួសយ៉ាងខ្លាំងនៅអង់គ្លេស ។
កីឡាករអន្តរជាតិកូឡុំប៊ី វ័យ២៩ឆ្នាំខាងលើលេងមិនសូវបានល្អសោះនៅទឹកដី Old Trafford ក្នុងក្លឹបបិសាចក្រហម Manchester United និងអវត្តមានជាបន្តបន្ទាប់ ដោយសារតែបញ្ហារបួស ក្រោយពេលក្លឹបបារាំង AS Monaco សម្រេចផ្ទេរជាលក្ខណៈខ្ចីជើងមកឲ្យ Man Utd នៅមុនចាប់ផ្តើមរដូវកាលឆ្នាំ២០១៤-២០១៥រយៈពេល១រដូវកាល ។
ការមើលឃើញឱកាសល្អបែបនេះលោក Cerezo បានសម្តែងចំណាប់អារម្មណ៍ចំពោះកីឡាករដែលកំពុងលេងធ្លាក់ ជើងតាមរយៈគេហទំព័រ El Tiempo ថា “យើងដឹងហើយថា Falcao ជាកីឡាកររបស់ Man Utd ហើយក៏ដឹងដែរថា យើងត្រូវរង់ចាំរហូតដល់បំណាច់រដូវកាលនេះ ដើម្បីឲ្យប្រាកដថា យើងអាចទិញបានរូបគេ ឬក៏យ៉ាងណានោះ ។ គាត់ នៅតែជាតារាឆ្នើមសម្រាប់ At.Madrid ដដែល បើទោះបីជាបានកំពុងលេងធ្លាក់ជើងនាពេលនេះក៏ដោយ” ។
សូមរំលឹកដែរថា ជាដំបូងឡើយ Radamel Falcao បានផ្លាស់ចេញពីក្លឹប FC Porto របស់ព័រទុយហ្គាល់ មុនពេលត្រូវ បានក្រុមជើងឯក អេស្ប៉ាញលក់បន្តទៅឲ្យក្លឹប Monaco ក្នុងឆ្នាំ២០១២ និងត្រូវបាន Man Utd ខ្ចីជើងពេញ ១រដូវ កាល ឆ្នាំ២០១៤ ក្នុងខណៈដែលខ្សែប្រយុទ្ធដែលបានខកខាន World Cup 2014 ដោយសារតែបញ្ហារបួសជង្គង់រូប នេះក៏បានបង្ហាញចំណាប់អារម្មណ៍មកលេងនៅ At.Madrid ដែរស្របពេលដែល Real Madrid ក៏ចង់បានដូចគ្នា ៕
កីឡាករខ្សែប្រយុទ្ធជួរមុខ Radamel Falcao
ប្រធានក្លឹប Atletico Madrid លោក Enrique Cerezo