ភ្នំពេញ៖ ក្រុមបាល់ទាត់ក្នុងសាល Victory A បានឈ្នះ ពានរង្វាន់ Tiger Street Football 2015 ទូទាំងប្រទេស បន្ទាប់ ពីយកឈ្នះក្រុមឱម៉ាល់នៅវគ្គផ្តាច់ ព្រ័ត្រដោយលទ្ធផលបច្ចេកទេស ១-០ ទាំងត្រដាបត្រដួស ស្របពេលក្រុម សម្ព័ន្ធ គណៈកម្មាធិការសម្របសម្រួលនិស្សិតបញ្ញាវ័ន្តកម្ពុជា ក៏បានទម្លាក់ជើងឯកឆ្នាំចាស់ដានីញ៉ែលលទ្ធផល ៣-២ កាលពីពេលថ្មីៗនេះនៅ មជ្ឃមណ្ឌលកម្សាន្តកោះពេជ្រ ក្រោមការរៀបចំក្រុមហ៊ុនស្រាបៀរ Tiger សហការជាមួយ សហព័ន្ធ កីឡាបាល់ទាត់កម្ពុជា ។
កាលពីប្រកួតប្រចាំមណ្ឌលភ្នំពេញ ក្រុមឱម៉ាល់ទទួលបានចំណាត់ថ្នាក់លេខ១ ក្រុម Auzoom Cambodai Ever1 ទទួលបានចំណាត់ថ្នាក់លេខ២ និងក្រុម Victory A ទទួលបានចំណាត់ថ្នាក់លេខ៣តែប៉ុណ្ណោះ ។
លោក ខុន សន្ទនា អ្នកដឹកនាំការប្រកួតក្រុម Victory A បានមានប្រសាសន៍ថា លោកមានអារម្មណ៍រីករាយខ្លំាង ណាស់សម្រាប់ក្រុមរបស់លោកដែលបានលើកពាន Tiger Street Football 2015 ទូទាំងប្រទេសក៏ជាពានរង្វាន់ យ៉ាងធំបែប នេះ ហើយវាជាមោទនភាពមួយសម្រាប់ក្រុម VictoryA ។ ក្រុមលោក នៅតែបន្តធ្វើការហ្វឹកហាត់បន្ថែម ទៀតដើម្បីត្រៀមខ្លួន និងលេងតំណាងឲ្យប្រទេសកម្ពុជា ទាំងមូលទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ នានានៅក្រៅ ប្រទេសផងដែរ ។
សូមបញ្ជាក់ថា ក្រុម Victory A ចំណាត់ថ្នាក់លេខ១ ទទួលបានទឹកប្រាក់ចំនួន ១០០០០ ដុល្លារអាម៉េរិក, ក្រុមឱម៉ាល់ ចំណាត់ថ្នាក់លេខ២ ទទួលបានទឹកប្រាក់ចំនួន ៥០០០ដុល្លារ និងក្រុមសម្ព័ន្ធគណៈកម្មាធិការ សម្របសម្រួលនិស្សិត បញ្ញាវ័ន្តកម្ពុជា ចំណាត់ថ្នាក់លេខ៣ទទួលបានទឹកប្រាក់ចំនួន ២៥០០ដុល្លារ ៕