Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

មិនគួរឲ្យជឿ! Man City បាក់មុខយប់ មិញក្រោមថ្វីជើងរបស់ Crystal (Video Inside)

$
0
0

ក្រុងឡុងដ៍៖ ក្រុមខ្លាំងមេឃខៀវ Manchester City បានបន្តឃ្លាត ឆ្ងាយតំណែងកំពូលតារាងកាន់តែឆ្ងាយ ក្រោយបាក់ មុខនៅក្នុងផ្ទះ Crystal Palace ដោយលទ្ធផលបច្ចេកទេស ២-១ យប់មិញនេះប្រចាំសប្តាហ៍ទី៣១នៃ Premier League រដូវកាលឆ្នាំ២០១៤-២០១៥ ។

ការដាក់សម្ពាធ និងវាយសម្រុកខ្លាំងយ៉ាងណាក៏ដោយក៏ក្រុមការ ពារតំណែងជើងឯក Man City មិនអាចបំបែកហ្វូងការ ពារម្ចាស់ផ្ទះ Crystal Palace បានដដែល ថែមទាំងត្រូវបានគេវាយបកធ្វើការនាំមុខ២គ្រាប់មុនថែមទៀតនៅនាទី៣៤ ពីការធ្វើបានសម្រេចដោយកីឡាករ Glenn Murray មុនពេលមិត្តរួមក្រុម Jason Puncheon រកបានគ្រាប់បាល់កក់ ក្តៅនៅត្រឹមចាប់ផ្តើមលេងវគ្គទី២បាន៣នាទីប៉ុណ្ណោះ ។

តែយ៉ាងណាក៏ដោយការវាយសម្រុករបស់ Man City មិនអត់ប្រយោជន៍ឡើយ ពោលគឺរកបាន១គ្រាប់ដែរនៅនាទី៧៨ ពីការធ្វើបានសម្រេចដោយកីឡាករជនជាតិកូតឌីវ័រ Yaya Toure តែបានយឺតពេលបាត់ទៅហើយ ដោយលទ្ធផលផ្លូវការ Manchester City ១ និង Crystal Palace ២ បន្តរហូតដល់បញ្ចប់នៃការប្រកួត ពេញម៉ោងជាមួយនឹងការ បាត់បង់៣ពិន្ទុបន្តទៀតនៅទឹកដីក្រៅផ្ទះ ដែលជាការបរាជ័យ២ប្រកួតជាប់គ្នា បន្ទាប់ពីបានបំបាក់ West Bromwich Albions ៣-០ ក្នុងផ្ទះកាលពីសប្តាហ៍មុន ។

សូមបញ្ជាក់ដែរថា ការបរាជ័យរបស់ក្រុមខ្លាំង Man City រឹតតែបង្កើនទំនុកចិត្តខ្លាំងឡើងសម្រាប់ក្រុមកំពូលតារាងតោខៀវ Chelsea ក្នុងការឈ្នះពាន Premier League នារដូវកាលនេះ ខណៈដែលកំពុងនាំមុខក្រុមលេខ២តាមពីក្រោយកាំភ្លើងធំ Arsenal រហូតដល់ទៅ៧ពិន្ទុ ដោយមានពិន្ទុសរុប៧០ពិន្ទុ ស្របពេលដែល Manchester United ឈរនៅលេខ៣បណ្តោះអាសន្ន រកបាន៦២ពិន្ទុ Man City លេខ៤រកបាន៦១ពិន្ទុ ៕

តារាងពិន្ទុបណ្តោះអាសន្នប្រចាំសប្តាហ៍ទី៣១


Viewing all articles
Browse latest Browse all 4895

Trending Articles