ក្រុងឡុងដ៍៖ ក្នុងជំនួបដ៏ស្វិតស្វាញនាយប់នេះដែរ មិន ប្រាថ្នាត្រឹមស្មើឡើយគឺដាចខាតត្រូវតែយកឈ្នះឲ្យបាន ដើម្បីធ្វើ ដំណើរឆ្ពោះទៅកាន់តំណែងលេខ២វិញ ពេលជួបប្រកួតទល់នឹងក្រុមដែលរឹងមាំខ្លាំងក្នុងទឹកដី Crystal Palace បញ្ចប់ សប្តាហ៍ទី៣១នៃ Premier League រដូវកាលឆ្នាំ២០១៤-២០១៥ ។
ការប្រកួតដែលនឹងធ្វើឡើងនាម៉ោង ២:០០នាទីរំលងអធ្រាត្រ (ម៉ោងនៅកម្ពុជា) ដើម្បីប្រជែងយក៣ពិន្ទុ ខណៈដែល កំពុងឈរនៅលេខ៤បណ្តោះអាសន្នមាន៦១ពិន្ទុ ចាញ់ Arsenal ២ពិន្ទុ តែប្រសិនបើស្មើក៏បន្តឈរនៅលេខ៣វិញ ជំនួសកន្លែងរបស់ Manchester United វិញក្នុងនាមជាក្រុមការពារតំណែងជើងឯកដែលបានឈ្នះកាលពីរដូវកាល មុននិងរក្សាបានកៅអីគ្រូបង្វឹកបច្ចុប្បន្ន Manuel Pellegrini នៅកីឡដ្ឋាន Etihad ។
ការជួបគ្នាកាលពីជើងទី១នៅទឹកដីស្ថិតក្នុងទីក្រុងមែនឆេស្ទើ Man City ធ្វើបានយ៉ាងល្អតាមរយៈបំបាក់ក្រុមភ្ញៀវ West Bromwich Albions ៣-០ មិនឲ្យងើបមុខរួច ក្រោយពេលលេងចាញ់ ១-០ នៅក្នុងផ្ទះរបស់ក្រុម Burnley ខណៈ ដែលកីឡាករ David Silva, Yaya Toure, Wilfried Bony និង Sergio Aguero នៅតែជាកីឡាករ សំខាន់ និងអាចនាំសំណាងឲ្យក្រុមមេឃខៀវនាយប់នេះដដែល ក្រោយពេលក្រុមខ្លាំងៗបន្តឈ្នះដូចគ្នាកាលពីរាត្រីថ្ងៃសៅរ៍ ដែលជំរុញ ឲ្យក្រុមដែលទើបជ្រុះចេញពី Chamions League ក្រោមថ្វីជើងរបស់ FC Barcelona នៅវគ្គ១៦ ក្រុមតស៊ូខ្លាំងឡើង ។
កាលពីជួបគ្នាក្នុងជើងទី១ Crystal Palace បានស្ពឹកមុខនៅក្នុងផ្ទះ Man City ៣-០ តែក្រុមដែលកំពុង ឈរនៅលេខ រៀងទី១២បណ្តោះអាសន្នហាក់លេងរឹងមាំជាងក្នុងទឹកដី និងបានចាញ់៧ប្រកួតក្នុងផ្ទះរបស់គេ មុនពេលយកឈ្នះក្រុម ម្ចាស់ផ្ទះ Stoke City ២-១ កាលពីសប្តាហ៍មុន ដើម្បីមាន៣៦ពិន្ទុដាច់ឆ្ងាយពីតំបន់កាត់ចោល ខណៈដែលក្រុមតូច ដូចគ្នា Burnley, QPR និង Leicester City កំពុងតែផុងខ្លួននៅបាតតារាង ៕
សកម្មភាពប្រកួតកាលពីជើងទី១ រដូវកាលឆ្នាំ២០១៤-២០១៥នេះ
លទ្ធផល និងកម្មវិធីប្រកួតនៅ Premier League
តារាងពិន្ទុបណ្តោះអាសន្នប្រចាំសប្តាហ៍ទី៣១