Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

លទ្ធផលសប្ដាហ៍ទី២ នៃ​ពាន​បាល់​ទាត់​មិន​អាជីព Khmer Real Estate

$
0
0

ភ្នំពេញ៖ លទ្ធផលប្រកួតបាល់ទាត់ពានរង្វាន់ Khmer Real Estate រដូវកាលទី៤ សប្ដាហ៍ទី២កាលពីថ្ងៃទី០៥ ខែ មេសា ឆ្នាំ២០១៥ ឃើញថា មានក្រុមមួយចំនួនចាប់ផ្ដើម រកបានពិន្ទុនាំមុខជាបណ្ដើរៗហើយ ដើម្បីធ្វើដំណើរឆ្ពោះទៅ ដណ្ដើមកៅអីវគ្គ៨ក្រុមចុងក្រោយ នាពេលឆាប់ៗខាងមុខ ។

សម្រាប់ការប្រកួតដ៏ស្វិតស្វាញចំនួន៥ប្រកួតនៅលើទីលាន My Team ប្រចាំពូល A នៃពានរង្វាន់លក្ខណៈមិនអាជីព សប្ដាហ៍ទី២នេះ មានលទ្ធផលដូចជាក្រុម Khmer United បានបំបាក់ក្រុម Canteen ក្នុងលទ្ធផលបច្ចេកទេស ៧-១, ក្រុម HPL បានយកឈ្នះក្រុម Amru ២-០, ក្រុម TYGI ស៊ីក្រុមព្រៃសិលា ៣-១, ក្រុមពោធិ៍សែនជ័យ លត់ក្រុម Union FC ៤-០ ខណៈក្រុមបាសាក់ ស៊ីក្រុម Christianair ៤-១ ។

រីឯលទ្ធផលប្រកួតសន្សំពិន្ទុពូល B វិញគឺមានក្រុម Mulimedia ប្រកួតស្មើជាមួយក្រុម V.Train ៤-៤, ក្រុម Goodhill ចាញ់ក្រុម RFL FC ០-២, ក្រុម Nissay បំបាក់ក្រុម Heng Asia ដោយលទ្ធផល ៩-១, ក្រុម YFC ប្រកួតស្មើក្រុម White Tiger ៣-៣ និងក្រុម Anvaya Keila បរាជ័យក្រោមថ្វីជើងក្រុម Narita FC ១-៤ ។

សរុបជាលទ្ធផលប្រចាំសប្ដាហ៍ទី២នេះ ឃើញថាពូលនីមួយៗមានក្រុមខ្លាំងៗ៣ក្រុម ដែលកំពុងរកបាន៦ពិន្ទុក្នុងដៃ សម្រាប់២ប្រកួតដូចគ្នា ក្នុងនោះពូល A មានក្រុមបាសាក់, ខណ្ឌពោធិ៍សែនជ័យ និងក្រុម HPL ឯពូល B មានក្រុម RFL, Nissay និងក្រុម Naritaa FC ដែលសុទ្ធតែរកបាន៦ពិន្ទុពេញដូចគ្នា ប៉ុន្ដែក៏មានក្រុមមួយចំនួនកំពុងរកបាន ពិន្ទុប្រដេញតាមពីក្រោយផងដែរ ក្នុងនោះមានដូចជាក្រុម Khmer United ជាដើមដែលរកបាន៣ពិន្ទុក្នុងដៃស្រាប់ ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍នេះរៀបចំឡើងក្រោមការផ្ដួចផ្ដើមគំនិតរបស់លោក គីម ហ៊ាង អគ្គនាយកក្រុមហ៊ុន Khmer Real Estate ដែលបានបង្កើតពានរង្វាន់បាល់ទាត់មិនអាជីពនេះចំនួន៣លើករួចមកហើយចាប់ពីតាំងពីឆ្នាំ២០១២ មកម៉្លេះ ដើម្បីចូលរួមលើកកម្ពស់វិស័យកីឡាបាល់ទាត់ ក៏ដូចជាផ្ដល់ឱកាសឲ្យកីឡាករមិនអាជីពតាមបណ្ដាក្រុមហ៊ុន និងស្ថាប័នរដ្ឋ-ឯកជននានាបានចូលរួមលេងកីឡា ដើម្បីរឹតចំណងសាមគ្គីភាព និងផ្សាភ្ជាប់ទំនាក់ទំនងល្អទៅវិញទៅ មកផងដែរ ៕


Viewing all articles
Browse latest Browse all 4895

Trending Articles