Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

Chelsea រឹតតែកាន់កាប់កំពូលតារាងជាប់ ក្រោយឈ្នះយប់មិញទៀត (Video Inside)

$
0
0

ក្រុងឡុងដ៍៖ ៣ពិន្ទុបន្ថែយប់មិញនេះ បានធ្វើឲ្យក្រុមតោខៀវ Chelsea របស់លោក Jose Mourinho រឹតតែកាន់ កាប់តំណែងកំពូលតារាងជាប់ដដែល ក្រោយយកឈ្នះ ក្រុមភ្ញៀវ Stoke City ដោយលទ្ធផលបច្ចេកទេស ២-១ ប្រចាំសប្តាហ៍ ទី៣១នៃ Premier League ។

គិតមកដល់ពេលនេះបានកំពុងនាំមុខកំពូលតារាងរហូតដល់ទៅ៧ពិន្ទុ តាមពីក្រោយដោយក្រុមកាំភ្លើងធំ Arsenal ៧ពិន្ទុ ដែលជាសញ្ញាមួយចំពោះគ្រូបង្វឹកជនជាតិព័រទុយហ្គាល់ Mourinho ក្នុងការឈ្នះពានធំប្រចាំអង់គ្លេសជាថ្មី ក្រោយពេលខកខានជិត១០ឆ្នាំមកនេះ ក្នុងខណៈដែលបានត្រឹមជាប់លេខ៣កាលពីរដូវកាលមុន បន្ទាប់ពីមកដឹកនាំ Chelsea ជាលើកទី២ ក្រោយពេលចាកចេញពីក្លឹប Real Madrid របស់អេស្ប៉ាញកាលពីឆ្នាំ២០១៣ ។

២គ្រាប់ដែល Chelsea រកបានយប់មិញនេះកើតឡើងនៅនាទីទី៣៩ ប៉េណាល់ទីដោយខ្សែបម្រើប្រយុទ្ធជនជាតិប៊ែល ហ្ស៊ិក Eden Hazard មុនពេលដែល៥នាទីបន្ទាប់ Charlie Adam បានជួយឲ្យ Stoke City តាមបានស្មើវិញ តែ Loic Remy ស៊ុតគ្រាប់ជ័យជំនះនៅនាទី៦២រហូតដល់បញ្ចប់នៃការប្រកួតពេញម៉ោង Chelsea ២ និង Stoke City ១ ។

នៅយប់មិញនេះដែរ ក្រុមម្ចាស់ផ្ទះកាំភ្លើងធំ Arsenal បានបាញ់ក្រុមភ្ញៀវ Liverpool ដែលរងជើងឯកឆ្នាំទៅមិនសំចៃ គ្រាប់នោះទេ ពោលគឺបាន៤គ្រាប់ផ្ទួនៗ ខណៈដែលកីឡាករ Jordan Henderson បានជួយឲ្យក្រុមហង្សតាមបាន១ គ្រាប់វិញដែរនៅនាទី៧៦ដោយសារបាល់ប៉េណាល់ទី ជាមួយនឹង Manchester United បានបំបាក់ក្រុមភ្ញៀវ Aston Villa ៣-១ ឡើងទៅឈរនៅលេខ៣បណ្តោះអាសន្នដោយសល់ ៧ប្រកួតទៀតនឹងបិទរដូវកាលឆ្នាំ ២០១៤-២០១៥ នេះវិញហើយ ៕

លទ្ធផលយប់មិញ និងកម្មវិធីប្រកួតយប់នេះបន្ត

តារាងពិន្ទុបណ្តោះអាសន្នប្រចាំសប្តាហ៍ទី៣១


Viewing all articles
Browse latest Browse all 4895

Trending Articles