Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

បិទវគ្គបំប៉នស្ដីពី ការ​ប្រឆាំង​ការ​ប្រើ​ប្រាស់​សារ​ធាតុ «ដូប៉ា» ក្នុង​វិស័យ​កីឡា

$
0
0

កំពង់ស្ពឺ៖ វគ្គបំប៉នស្ដីពីការប្រឆាំងដូប៉ា ដែលជាសារធាតុ លើកកម្លាំង ត្រូវបានហាមឃាត់មិនឲ្យ ប្រើប្រាស់ក្នុងវិស័យកីឡា បានបើកកាលពីថ្ងៃទី១៩ ខែមីនា កន្លងទៅ នៅខេត្តកំពង់ស្ពឺ និងបានបញ្ចប់កាលពីព្រឹកថ្ងៃទី២១ ខែមីនានេះ ដោយមានការអញ្ជើញចូលរួម ក្នុងពិធីបិទវគ្គដ៏សំខាន់នេះ ដោយ លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡា ។

ក្នុងឱកាសពិធីបិទវគ្គនេះ លោក ប៊ូ ជុំសេរី បានណែនាំឲ្យសិក្ខាកាមទាំងអស់ ត្រូវតែយកអ្វីដែលខ្លួនបានទទួលនេះ ទៅចែកចាយបន្ត ដល់ការិយាល័យអប់រំ និងកីឡាស្រុក ពិសេសត្រូវផ្សព្វផ្សាយបន្ត ដល់គ្រូអប់រំកាយ និងកីឡាតាមសាលារៀននានា។ កីឡា គឺត្រូវនិយាយពី Fair-Play ដូច្នេះអ្វីៗត្រូវតែប្រកួតប្រជែងគ្នា ដោយយុត្តិធម៌ដោយហាម មិនឲ្យប្រើប្រាស់ដាច់ខាត នូវសារធាតុលើកកម្លាំង ។

លោកបន្តថា កីឡាបន្ទាប់ពីប្រកួតឈ្នះនោះ គេត្រូវពិនិត្យទឹកនោមភ្លាមៗ ដើម្បីឲ្យដឹងថា តើគេឈ្នះដោយសមត្ថភាពខ្លួនឯងពិតៗ ឬ ឈ្នះដោយប្រើសារធាតុលើកកម្លាំង ដែលហាមឃាត់ ។ បើគេរកឃើញថា មានប្រើនោះមេដាយនឹងត្រូវគេដកវិញ ហើយកេរ្តិ៍ឈ្មោះជាតិ និងរបស់កីឡាកររូបនោះ ត្រូវបាត់បង់។ មិនតែប៉ុណ្ណោះកីឡាកររូបនោះ នឹងត្រូវទទួលទណ្ឌកម្ម ទៅតាមការចែងរបស់បទបញ្ជាប្រកួត ។

លោកបន្ថែមទៀតថា វគ្គនេះផ្តល់នូវសារសំខាន់ ក្នុងការអភិវឌ្ឍវិស័យកីឡា ពិសេសដំណើរឆ្ពោះទៅឆ្នាំ២០២៣ ដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំការ ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅរាជធានីភ្នំពេញ ។ ដូចនេះសូមសិក្ខាកាមទាំងអស់យកចិត្តទុក ដាក់ក្នុងការសិក្សា ក្រេបយកចំណេះដឹងនេះ និងរួមគ្នាក្នុងការអភិវឌ្ឍ ប្រទេសជាតិរបស់យើង ។

លោកប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានបញ្ជាក់ដែរថា វគ្គនេះមានសិក្ខាកាមចំនួន ៨០នាក់ចូលរួមដែលមានចាប់ពីថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីនានា ដែលពាក់ព័ន្ធជាមួយកីឡា ។ លោកបញ្ជាក់ថា មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា របស់លោកជាអ្នករៀបចំ ឲ្យមានវគ្គនេះឡើង។ លោកបន្តថា វគ្គបំប៉ននេះបានទទួលលទ្ធផលល្អដោយសិក្ខាកាមទាំងអស់សុទ្ធតែ ស្វែងយល់ និងក្លាហានក្នុងការសាកសួរ ទៅវាគ្មិននានា នូវអ្វីដែលស្រពិចស្រពិល ។សិក្ខាកាមដែលចូលរួមទាំងអស់ សុទ្ធតែបានទទួលវិញ្ញាបនប័ត្រ បញ្ជាក់ពីការចូលរួមគ្រប់ៗគ្នា ។

គ្រូឧទ្ទេសនាម ក្នុងវគ្គនេះមានលោក កែវ សារ៉េត អនុប្រធានមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា លោក ឃួន ណារិទ្ធ និង លោក អ៊ិត ឡេង ជាមន្ត្រីមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និង លោកវេជ្ជបណ្ឌិត ស្ដើង ជា ដែលជាប្រធានគណៈកម្មការវេជ្ជសាស្ត្រ អមគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា៕


Viewing all articles
Browse latest Browse all 4895

Trending Articles