ភ្នំពេញ៖ ក្លឹបាល់ទាត់អាជីពកំពូលពិភពលោកស្ដេចស Real Madrid កាលពីយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៥ បាន ចុះអនុសារណៈយោគយល់គ្នា (MOU) ជាមួយអង្គការ ក្រៅរាជរដ្ឋាភិបាលកម្ពុជាមួយ នៅខេត្តបាត់ដំបងគឺអង្គការ Ayuda y Unión Crean Esperanza (SAUCE) ដើម្បីជួយដល់កុមារទីទាល់ក្រនៅទីនោះ ។
បើយោងតាមគេហទំព័រ Real Madrid បានឲ្យដឹងថា ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងខាងលើគឺ បានធ្វើឡើងនៅ លើទឹកដីអេស្ប៉ាញរវាងលោក Florentino Perez ប្រធានក្លឹប Real Madrid និងតំណាងអង្គការ SAUCE គឺលោក Enrique Figaredo ។
ប្រភពខាងលើដដែលបានបន្តថា ក្លឹបបាល់ទាត់យក្សរបស់អេស្ប៉ាញបានកិច្ចចុះព្រមព្រៀងនោះ គឺបានធ្វើឡើងក្នុង គោលបំណងបង្កើតសាលារៀនមួយចំនួន ដើម្បីផ្ដល់ភាពងាយស្រួលជូនដល់កុមារជនពិការ និងកុមារ កំព្រានានា ឲ្យពួកគេបានសិក្សា ក៏ដូចជាគាំទ្រវិស័យអប់រំក្នុងប្រទេសកម្ពុជាផងដែរ ។
ប្រភពព័ត៌មានដដែលបានបន្ដថា ក្លឹប Real Madrid នឹងបន្ដជួយដល់សាលាមួយចំនួនទៀតដែលមានទីតាំងក្នុងខេត្ត បាត់ដំបង ហើយក៏រៀបចំឲ្យកុមារក្រីក្រទាំងនោះហ្វឹកហាត់លេងកីឡា ដើម្បីសុខភាពផងដែរ ៕