Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

បឹងកេត ប៉ះក្រុមលីក​កំពូល​ថៃ Nahkhon Ratchasima នា​ស​​ប្ដាហ៍​ក្រោយ

$
0
0

ភ្នំពេញ៖ ក្រុមបាល់ទាត់បឹងកេតអង្គររបស់កម្ពុជា នឹងធ្វើដំណើរទៅប្រកួតលក្ខណៈមិត្តភាព អន្ដរជាតិជាមួយក្រុម Nakhon Ratchasima FC នៃលីកកំពូលថៃ Thai Premier League នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥សប្ដាហ៍ ក្រោយលើកីឡដ្ឋាន King'80 Stadium ។

យោងតាមប្រភពព័ត៌មាននៅលើ Facebook របស់ក្លឹបបឹងកេត បានឲ្យដឹងថា ក្លឹបនឹងចេញដំណើរពីប្រទេសកម្ពុជា នៅថ្ងៃទី ២៤ ខែមីនា ប៉ុន្ដែការប្រកួតនឹងចាប់ផ្ដើមនៅវេលាម៉ោង ៤រសៀល ថ្ងៃទី២៦ មីនា ជាមួយនឹងក្រុមម្ចាស់ផ្ទះ ថៃ Nakhon Ratchasima ប៉ុន្ដែក្រោយបញ្ចប់ជំនួបមិត្តភាពនេះ នឹងមានជំនួបមិត្ដភាពអន្ដរជាតិមួយទៀត គឺជាការជួបគ្នារវាងក្រុមជម្រើសជាតិថៃ និងក្រុមជម្រើសជាតិសិង្ហបុរី ។

ប្រភពព័ត៌មានដដែលបានបន្ដទៀតថា យុទ្ធនាការប្រកួតមិត្តភាពអន្ដរជាតិក្រៅប្រទេស ស្របពេលលីកកំពូកកម្ពុជា ត្រូវបានលើកពេលទៅប្រកួតនៅខែកក្កដាខាងមុខនោះ ក្រុមបឹងកេតអង្គរ នឹងស្វែងរកក្លឹបលំដាប់លីកកំពូលថៃ ១ប្រកួត ឬ ២ប្រកួតបន្ថែមទៀត ដើម្បីធ្វើការប្រកួត ដកស្រង់បទពិសោធន៍ ប៉ុន្ដែក្លឹបនឹងបញ្ជាក់នៅពេលក្រោយថា ត្រូវប៉ះក្រុមណាខ្លះ ។

គួរបញ្ជាក់ថា មុននឹងចេញដំណើរទៅប្រកួតមិត្តភាពជាមួយក្រុម Nakhon Ratchasima FC របស់ថៃ នៅល្ងាចថ្ងៃទី២១ មីនានេះ បឹងកេត ក៏មានជំនួបមិត្តភាពជាតិមួយប្រកួតផងដែរ គឺប៉ះក្រុមជើងខ្លាំងភ្នំពេញក្រោន នៅកីឡដ្ឋាន RSN នាវេលាម៉ោង៤រសៀលនេះ ៕

ក្រុម Nhakhon (ឆ្វេង) និង បឹងកេតអង្គរ


Viewing all articles
Browse latest Browse all 4895

Trending Articles