Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

Barca និង Bilbao ដាក់សំណើ​សុំប្រ​កួត​ផ្តាច់​ព្រ័ត្រ Copa del Rey នៅ​ទឹក​ដី Real

$
0
0

ក្រុងម៉ាឌ្រីដ៖ ទាំងក្លឹបអ្នកមានបុណ្យ FC Barcelona និង Athletic Bilbao បានដាក់សំណើរួចរាល់ក្នុងការ សុំប្រកួតវគ្គ ផ្តាច់ព្រ័ត្រនៃពានរង្វាន់ លំដាប់ទី២អេស្ប៉ាញ Copa del Rey នៅកីឡដ្ឋាន Santiago Bernabeu របស់ក្លឹប Real Madrid ។ នេះបើយោងតាមគេហទំព័រ BBC ។

Barcelona បានទម្លាក់ Villarreal ដោយលទ្ធផលបច្ចេកទេស ៣-១ ខណៈគូប្រជែងក្រុម Athletic Bilbao បាន ទម្លាក់ក្រុម Espanyol ២-០ ដាច់នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ។

ការដាក់ពាក្យសុំប្រកួតនៅទីនេះ គឺបានធ្វើឡើងដោយលោក Albert Soler នាយកក្លឹប Barcelona ដោយបានលើក ឡើងថា “ហេតុផលដែលចង់ប្រកួតនៅទីនេះ គឺដោយមើលឃើញថា កីឡដ្ឋាន Bernabeu ធំទូលាយ និងអាច ផ្ទុកអ្នកទស្សនាបានរហូតជិត១០ម៉ឺននាក់ ហើយវាក៏ស្ថិតនៅក្នុងទីក្រុងធំ ម៉ាឌ្រីដ ទៀតផង ដែលអាចស្រូបយកអ្នកចូលរួម ទស្សនាបានច្រើនមិនខាន” ។

តែយ៉ាងណាក៏ដោយ សហព័ន្ធបាល់ទាត់ប្រចាំប្រទេសអេស្ប៉ាញមួយនេះ បានទទួលពាក្យជាច្រើនមកពីបណ្តាទីក្រុង មួយចំនួនដែលចង់ឲ្យមានប្រកួតវគ្គផ្តាច់ព្រ័ត្រមួយនេះ ខណៈដែលស្តាត Bernabeu មិនទាន់បានដាក់ពាក្យ នៅឡើយ ក្រោយពេលដែលក្រុមការ ពារតំណែងជើងឯក Real Madrid ជ្រុះចេញពីពាន Copa del Rey នេះតាំងពីវគ្គ១៦ក្រុម មកម្ល៉េះ ក្រោមថ្វីជើងរបស់ Atletico Madrid ។

សូមបញ្ជាក់ដែរថា សម្រាប់វគ្គផ្តាច់ព្រ័ត្រ Copa del Rey រដូវកាលឆ្នាំ២០១៤-២០១៥នេះ នឹងធ្វើឡើងនៅរាត្រីថ្ងៃ សៅរ៍ឈានចូលថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០១៥ Barcelona ប៉ះក្រុមអេស្ប៉ាញដូចគ្នា Athletic Bilbao ក្រោយ ពេលដែលរដូវកាលមុនធ្វើនៅកីឡដ្ឋាន Mestalla ទឹកដីរបស់ក្រុម Valencia ជាពេលដែល Real Madrid បានយក ឈ្នះ Barcelona ២-១ នៅវគ្គផ្តាច់ព្រ័ត្រ ៕


Viewing all articles
Browse latest Browse all 4895

Trending Articles