ភ្នំពេញ៖ អង្គការផ្កាយសមុទ្រ ប្រចាំកម្ពុជាបានបើកការប្រកួត ជាផ្លូវការហើយនូវព្រឹត្តិការណ៍ពានរង្វាន់ ISF Football Cup 2015 លើកទី៨បាល់ទាត់កុមារអាយុក្រោម១០ និង ១៣ឆ្នាំ ក្រោមការឧបត្ថម្ភដោយកម្មពិធី Ian Thompson Memorial នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៥នេះនៅលើទីលានបាល់ទាត់ស្មៅសិប្បនិម្មិតនៃមជ្ឈមណ្ឌលកីឡា 3g I ដែលមានទីតាំងស្ថិតនៅទល់មុខស្ថានទូតអូស្រ្តាលី ។
ការប្រកួតឆ្នាំនេះ សម្រាប់អាយុក្រោម១៣ឆ្នាំ មាន២៣ក្រុម ចែកចេញជា៤ពូល និងអាយុក្រោម១០ឆ្នាំ មាន១០ក្រុម ចែកចេញជា២ពូល ដែលមកចូលរួមពី៨ខេត្ត-ក្រុង ក្នុងប្រទេសកម្ពុជារួមមានភ្នំពេញ, កំពត,ខេត្តកំពង់ធំ, សៀមរាប, បាត់ដំបង, កណ្តាល, បន្ទាយមានជ័យ, ខេត្តព្រះសីហនុ និងក្រុមបាល់ទាត់កុមារមកពីប្រទេសសិង្ហបុរី ខណៈដែល ភ្នំពេញមានច្រើនជាងគេចូលរួម ។
ក្នុងពិធីបិទនោះដែរកញ្ញា ជួប វិច្ឆិកា អនុប្រធានអង្គការផ្កាយសមុទ្របានមានប្រសាសន៍ថា “គោលបំណងនៃការប្រកួត នេះដែរ គឺដើម្បីផ្ដល់ឱកាសដល់ក្មេងៗបង្ហាញពីសមត្ថភាពរបស់ពួកគេ ក្នុងការអភិវឌ្ឍវិស័យកីឡាបាល់ទាត់ស្រី្តនៅក្នុង ប្រទេសកម្ពុជា ហើយកម្មវិធីបាល់ទាត់របស់អង្គការផ្កាយ សមុទ្រទាំងអស់នេះធ្វើឡើងគឺចង់បង្ហាញពី សមត្ថភារបស់ខ្លួនថែមទៀតផង” ។
កញ្ញាបានបន្តថា អង្គការផ្កាយសមុទ្រ ព្យាយាមពង្រីកកម្មវិធីទៅដល់កីឡាករ កីឡាការិនីគ្រប់ប្រភេទទាំងអស់ ដើម្បីជួយ គាំទ្រ និងលើកកម្ពស់ វិស័យកីឡានៅកម្ពុជាឲ្យកាន់តែរីកចម្រើនឡើង ៕