Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

Pogba នឹងអវត្តមាន​២ខែ ដោយ​សារ​របួស​ជា​ទម្ងន់

$
0
0

ក្រុងប៊ែរឡាំង៖ កីឡាករខ្សែបម្រើប្រយុទ្ធ Paul Pogba នឹងត្រូវអវត្តមានពីក្លឹបសេះបង្កង់ Juventus រយៈពេល២ខែ ដោយសារតែបញ្ហារបួសសរសៃពួរជើងជាទម្ងន់ ពេលបាន ជួយឲ្យក្លឹបជើងឯកអ៊ីតាលី Juventus ឆ្លងផុតទៅវគ្គ៨ក្រុម ក្នុង Champions ដោយជោគជ័យ ក្រោយបំបាក់ក្រុមម្ចាស់ផ្ទះ Borussia Dortmund ៣-០ កាលពីរាត្រីម្សិលមិញ ។

នេះមានន័យថា ខ្សែបម្រើវ័យ២២ឆ្នាំជនជាតិបារាំងរូបនេះ នឹងមិនអាចជួយ Juventus លេងក្នុងវគ្គ៨ក្រុម បន្ទាប់ចាប់ ឆ្នោតគូជ្រើសរើសគូប្រកួតនាយប់នេះបានទេ និងក្នុងក្របខណ្ឌកំពូលអ៊ីតាលី Serie A រហូតដល់ចុងរដូវកាល បន្ទាប់ទទួលរងរបួសជាទម្ងន់ក្នុងវគ្គទី១ ។ ជាមួយគ្នានោះដែរ អតីតកីឡាករក្លឹប Man Utd រូបនេះក៏មិនអាចចូលលេងក្នុងក្រុមជ្រើសជាតិបារាំងបានដែរ ពេលប្រកួតមិត្តភាពអន្តរជាតិទល់នឹងក្រុមជម្រើសជាតិប្រេស៊ីល និងដាយណឺម៉ាកនា ពេលខាងមុខ ។

Pogba បានជួយ Juventus ឆ្លងផុតវគ្គ១៦ក្រុមដោយស្រួល បន្ទាប់ពីបានឈ្នះ Dortmund ២-១ ក្នុងជើងទី១ និងបំ បាក់ ៣-០ ក្នុងជើងទី២នៅអាល្លឺម៉ង់ ខណៈដែលក្រុមជើងឯកអ៊ីតាលី៣សម័យកាលមួយនេះ ក៏កំពុងតែនាំមុខ១៤ពិន្ទុ នៅកំពូលតារាង Serie A ផងដែរតាមពីក្រោយដោយ AS Roma ដោយមានត្រឹមតែ៥០ពិន្ទុប៉ុណ្ណោះ ។

Juventus នឹងត្រូវបើកទ្វារកីឡដ្ឋាន Torino រាត្រីថ្ងៃអាទិត្យខានស្អែកនេះ ដើម្បីទទួលស្វាគមន៍ក្រុមភ្ញៀវ Genoa ប្រចាំសប្តាហ៍ទី២៨ដោយពុំមាន Paul Pogba ទេនាម៉ោង ២១:០០នាទីយប់ (ម៉ោងនៅកម្ពុជា) ៕

 

កម្មវិធីប្រកួតនាចុងសប្តាហ៍នេះ

តារាងពិន្ទុបណ្តោះអាសន្នប្រចាំសប្តាហ៍ទី២៧នៃ Serie A


Viewing all articles
Browse latest Browse all 4895

Trending Articles