Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

ថុល មករា ប៉ះ ឃីម បូរ៉ា ជុំទី៦ នៃការដណ្តើមខ្សែក្រវាត់ K-CEMENT

$
0
0

ភ្នំពេញ៖ ព្រឹត្តិការណ៍ នៃការប្រកួត ដណ្តើមខ្សែក្រវាត់ K-CEMENT ក្នុងប្រភេទទម្ងន់ ៦០គ.ក្រ នៅលើសង្វៀន SEA-TV បានឈានដល់ជុំទី ៦ហើយ នៅល្ងាច ថ្ងៃសៅរ៍ទី២១ ខែមីនា ឆ្នាំ២០១៥ ខាងមុខនេះ ។

មកដល់ជុំទី៥ កន្លងមកនេះ មើលឃើញអ្នកប្រដាល់ពីររូប ដែលត្រូវខ្ទាតចេញ ពីការប្រកួតដណ្ដើមខ្សែក្រវាត់ K-Cement រូមមាន អ្នកប្រដាល់ ជ័យ ប៊ុនសង់ ក្លឹបគីសែមានរិទ្ធ និង ណាម ម៉ូរ៉ាក់ ក្លឹបពន្លឺសាមគ្គីខេត្តបាត់ដំបង ។ ណាម ម៉ូរ៉ាក់ បានបោះបង់ចោល ការប្រកួតនៅពាក់កណ្តាល ទីតាំងពីជុំទី៤ ក្រោយពីប្រកួត ៣ជុំកន្លងមកចាញ់ទាំង ៣ប្រកួតនោះ ។ ចំណែក ជ័យ ប៊ុនសង់ វិញក្នុង ៥ប្រកួតកន្លង មកវាយចាញ់៤ប្រកួត និងបោះបង់ ១ប្រកួតចុងក្រោយ ដែលធ្វើឲ្យ ៥ប្រកួតរបស់គេ បានតែ ៤ពិន្ទុ ។ ដូច្នេះក្នុងដំណាក់កាលទី១ នៃការប្រកួតជម្រុះ ដែលតម្រូវឲ្យជម្រុះចោលពីរនាក់ ក្នុងចំណោម ៨នាក់នោះ គឺ ជ័យ ប៊ុនសង់ និង ណាម ម៉ូរ៉ាក់ នេះហើយ ។

សម្រាប់ការប្រកួតជុំទី៦នេះ ថុល មករា ក្លឹបឃ្លាំងមឿង កីឡាជួបជាមួយ ឃីម បូរ៉ា អ្នកប្រដាល់ក្លឹបរស្មីភូមិគាបខេត្ត បន្ទាយមានជ័យ ។ សម្រាប់ជំនួបគ្នាលើកនេះ ថុល មករា ប្រហែលជាពិបាក យកឈ្នះ ឃីម បូរ៉ា ហើយព្រោះ បូរ៉ាឥឡូវនេះខ្លាំងជាងមុន ។ ឆ្លងកាត់៥ប្រកួតដូចគ្នា ឃីម បូរ៉ា វាយឈ្នះ៤ប្រកួត និងចាញ់១ប្រកួតមាន១៣ពិន្ទុ ឯថុល មករា ឈ្នះ ៣ចាញ់ ២ប្រកួតមាន ១១ពិន្ទុ ។ ថុល មករា មានប្រវត្តិប្រកួតចំនួន ៥២លើក ឈ្នះ៣៥លើក ចាញ់ ១៥លើក ស្មើ ២លើក ផ្តួលដៃគូឲ្យសន្លប់បាន ៤លើក ។

មាស ច័ន្ទមាន អ្នកប្រដាល់ក្លឹបកីឡាប្រដាល់ក្រសួងការពារជាតិ ត្រូវជួបប្រកួតជាមួយ សូត្រ ប៊ុនធី អ្នកប្រដាល់ក្លឹបបក្សីស្លាបដែក ។ មិនធ្លាប់ជួបគ្នាក្តី និងទោះបីជា មាស ច័ន្ទមាន ជាជើងខ្លាំងយ៉ាងណាក្តីក៏ពុំប្រាកដថាឈ្នះ ប៊ុនធី ដែរ ។ ច័ន្ទមានចាញ់កម្ពស់ប៊ុនធីដាច់តែម្តង ហើយជាមួយនេះ ច័ន្ទមាននៅចាញ់កម្លាំង ថែមទៀត ព្រោះរាល់លើកច័ន្ទតែងតែ រត់សម្រកទម្ងន់ ដែលធ្វើឲ្យប្រកួត មានភាពយ៉ាប់បំផុត។ ប៊ុនធី មានប្រវត្តិប្រកួតតិចជាង មាស ច័ន្ទមាន ទេដោយ ប៊ុនធី ប្រកួតបាន៤៦ដង ឈ្នះ២៨ដង ចាញ់១៦ដង ស្មើ២ដង តែធ្លាប់ផ្តួលដៃគូឲ្យ សន្លប់បាន១៨ដង ខណៈដែលមាស ច័ន្ទមានគេមានប្រវត្តិប្រកួត ៩៥ដង ឈ្នះ៧២ដង ចាញ់ ២៣ដង មិនដែលស្មើទេ ។ ចំពោះជ័យ ប៊ុនសង់ ដែលត្រូវជួប ណាម ម៉ូរ៉ាក់នោះ គេដឹងថាបានឈ្នះ ដោយស្វ័យប្រវត្តិហើយ សម្រាប់ការប្រកួត ជម្រុះជុំទី ៦នេះ ៕


Viewing all articles
Browse latest Browse all 4895