Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

Arsenal បានត្រឹមទឹកភ្នែក ទោះ​លទ្ធផល​ ឈ្នះក៏ដោយ (Video Inside)

$
0
0

ក្រុងប៉ារីស៖ ក្រុមកាំភ្លើងធំ Arsenal បានបន្តហាលអាវ ទៀតហើយ ក្រោមថ្វីជើង របស់ក្រុមបារាំង AS Monaco ទោះ លេងឈ្នះ ដោយលទ្ធផលបច្ចេកទេស ២-០ បញ្ចប់ជើងទី២យប់មិញនេះក៏ដោយក្នុងវគ្គ១៦ក្រុមនៃ UEFA Champions League ។

លទ្ធផលទាំងពីរជើងក្រុមទាំងពីរ មានគ្រាប់បាល់ស្មើ ៣-៣ តែក្រុមរបស់លោក Arsene Wenger គឺ Arsenal បានរបូត ក្នុងផ្ទះ រហូតដល់ទៅ ៣គ្រាប់ ខណៈដែល Monaco របូត ២គ្រាប់យប់មិញ ។ ដូច្នេះក្រុមដែលឡើង គឺ Monaco ទៅវគ្គ ៨ក្រុមចុងក្រោយ ដោយមានដៃគូទៅពី បារាំងដូចគ្នា Paris Saint Germain (PSG) បន្ទាប់ពីទម្លាក់ Chelsea ក្នុងទឹកដី Stamford Bridge ។

២គ្រាប់របស់ Arsenal កើតឡើងនៅនាទីទី៣៦ និង ៧៩ ពីការធ្វើបានសម្រេច ដោយកីឡាករខ្សែប្រយុទ្ធ Olivier Giroud និងមិត្តរួមក្រុម Aaron Ramsey តែយឺតពេលបាត់ទៅហើយ បើរកបាន ១គ្រាប់ទៀត គឺមានសិទ្ធិឡើងតែម្តង ក្នុងនាមជាក្រុមចេញ មកពីលេខ ២ប្រចាំពូល D តាមពីក្រោយក្រុម Borussia Dortmund របស់អាល្លឺម៉ង់ ដែលឈរ ក្បាលពូល ហើយមួយទៀតសោត Arsenal ជាក្រុមដែលលេង ក្នុងវគ្គជម្រុះក្នុង Champions League ២សម័យជាប់ៗគ្នាចុងក្រោយនេះ ដោយសារតែជាប់លេខ ៤នៅ Premier League ។

ដូចគ្នានេះដែរយប់មិញនេះ ក្រុមម្ចាស់ផ្ទះ Atletico Madrid ក៏បានឡើងទៅវគ្គ ៨ក្រុមផងដែរ ក្រោយពីបានទម្លាក់ក្រុម មកពីអាល្លឹម៉ង់ Bayer Leverkusen ដោយបាល់ប៉េណាល់ទី ៣-២ បន្ទាប់ពីប្រកួតពេញម៉ោង និងនាទី បន្ថែមមានលទ្ធ ផល At.Madrid ១ និង Leverkusen ស្មើទៅនឹងជើងទី ១ដែរ ដែល ១គ្រាប់នេះ គឺបានកើតឡើង នៅនាទីទី ២៧ស៊ុត ដោយកីឡាករ Mario Suarez ដែលបានក្លាយជាក្រុមទី៣ របស់អេស្ប៉ាញ ឆ្លងផុតវគ្គ ១៦ក្រុមទាំងអស់ របស់អេស្ប៉ាញ មានក្រុមរងជើងឯកឆ្នាំទៅ Atletico Madrid និងក្រុមការពារ តំណែងជើងឯក Real Madrid និង FC Barcelona ត្រៀមទម្លាក់ក្រុម មកពីអង់គ្លេស Manchester City ម៉ោង ២:៤៥នាទីយប់នេះទៀត ហើយ Borussia Dortmund សា្វគមន៍ក្រុមទៅពីអ៊ីតាលី Juventus នៅម៉ោងដូចគ្នាដែរ ។

អង់គ្លេសអាចគ្មាន ១ក្រុមនោះទេ ដែលឡើងទៅលេងវគ្គ ៨ក្រុមចុងក្រោយ ខណៈដែល Livepool ទៅមុនគេតាំងពីជម្រុះ ក្នុងពូល Chelsea និង Arsenal ធ្លាក់ក្នុងវគ្គ ១៦ក្រុម នៅឡើយតែ Man City ត្រូវតតាំងជាមួយនឹងម្ចាស់ផ្ទះ FC Barcelona យប់នេះ ក្រោមក្តីរំពឹងតិចតួចបំផុត បន្ទាប់ពីប្រកួតចាញ់ ២-១ ក្នុងទឹកដីកាលពីជើងទី ១រួចមក ៕


Viewing all articles
Browse latest Browse all 4895

Trending Articles