ភ្នំពេញ៖ លទ្ធផលស្មើ ១-១ នៅទឹកដីម៉ាកាវ យប់មិញនេះ បានធ្វើឲ្យ ក្រុមបាល់ទាត់ ជម្រើសជាតិកម្ពុជា បានឡើងទៅវគ្គ ជុំទី២បន្តទៀតនៃ World Cup 2018 នៅប្រទេសរុស្ស៊ី ក្នុងខណៈដែលលទ្ធផល ឈ្នះទាំងពីរជើងកម្ពុជា ៤ និងម៉ាកាវ ១ ប្រចាំទ្វីបអាស៊ី ។
ទោះស្ថិតក្នុងក្រៅទឹកដីក្តី ក៏ក្រុមបាល់ទាត់កម្ពុជា មានឱកាសស៊ុតបំប៉ោងសំណាញ់ទី បានមុនដដែលពីការទាត់បាល់ ហ្រ្វីឃីក (Free-Kick) ដោយ ធារី ចន្ថាប៊ីន នៅនាទី២៨ មុនពេលដែល ម៉ាកាវ វាយបកតាមបានស្មើវិញ ដោយបាល់ប៉េណាល់ទី នៅនាទី៥១ ក្នុងវគ្គទី២ រហូតដល់បញ្ចប់ នៃការប្រកួតពេញម៉ោង កម្ពុជា ១ និង ម៉ាកាវ ១ ។
ដើម្បីចង់ដឹងថាទាំង ២គ្រាប់នោះ ស៊ុតសាហាវប៉ុណ្ណា ក៏ដូចជាស៊ីសាច់ហុតឈាមគ្នា យ៉ាងណានោះ សូមទស្សនាវីដេអូ ខាងក្រោម ៖
កីឡាករ ធារី ចន្ថាប៊ីន ស៊ុតបាល់ហ្រ្វីឃីកនាំមុខឲ្យកម្ពុជា នៅនាទីទី២៨