ដោយយល់ច្បាស់ អំពីតម្រូវការចាំបាច់ និងព្យាយាម កាត់បន្ថយ ការលំបាករបស់ ស្ត្រីមេផ្ទះ ទាំងឡាយ ឲ្យបានច្រើនបំផុតនោះ ក្រុមហ៊ុន Samsung ដែលជា ក្រុមហ៊ុនច្នៃប្រឌិត ខ្ពស់ឈានមុខគេ លើផលិតផលប្រើប្រាស់ គេហដ្ឋាន ក្នុងទីផ្សារពិភពលោក បានប្រកាសដាក់បង្ហាញ ម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung Activ Dual Wash នៅក្នុងពិព័រណ៍ពិភពលោក ក៏ដូចជាក្នុងប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍ Samsung SEA Forum 2015 ថ្មីៗនេះ នៅទីក្រុងបាងកក ប្រទេសថៃ ។
ម៉ាស៊ីនបោកសម្លៀកបំពាក់ថ្មី Activ Dual Wash ក៏បានមកដល់កម្ពុជាហើយ ។ វាជាម៉ាស៊ីនបោកសម្លៀកបំពាក់ ជំនាន់ថ្មីដែលអាចធ្វើការផ្លាស់ប្តូរ វិធីបោកជម្រះ សម្លៀកបំពាក់របស់ លោកអ្នកជាមួយមុខងារ ២យ៉ាង ។ ម៉ាស៊ីនបោកសម្លៀកបំពាក់ នេះភ្ជាប់មកជាមួយចានបោក ដែលអនុញ្ញាត ឲ្យអ្នកធ្វើការដុសជម្រះ ដោយផ្ទាល់លើផ្នែកប្រឡាក់ ខ្លាំងមុនពេលដាក់ទៅក្នុង ម៉ាស៊ីនបោកសម្លៀកបំពាក់តែម្តង ។ ម៉ាស៊ីនបោកសម្លៀកបំពាក់នេះ ពិតជាឆ្លាតវៃ ដែលអាចជម្រះស្នាមប្រឡាក់ ខ្លំាងបានងាយ តាមរយៈបច្ចេកវិទ្យាកាំរស្មី ដែលធ្វើឲ្យការបោកគក់ បានស្អាតល្អ និងចំណាយពេលខ្លី ។
ម៉ាស៊ីនបោកសម្លៀកបំពាក់នេះ ត្រូវបានរចនាឡើង យ៉ាងផ្ចិតផ្ចង់យ៉ាងប្រណីតជាពិសេស វាត្រូវបានគេចាត់ទុកថា ជាម៉ាស៊ីនបោកសម្លៀកបំពាក់ ឆ្លាតជាងគេបំផុតក្នុងឆ្នាំ២០១៥នេះ ។ អ្វីដែលធ្វើឲ្យម៉ាស៊ីន បោកសម្លៀកបំពាក់នេះ ទទួលបានការ ចាប់អារម្មណ៍ខ្លំាងបំផុតនោះ គឺវាត្រូវបានបំពាក់ ទម្រជ័រដើម្បីសម្រួលដល់ការបោកគក់ ឫត្រាំសម្លៀកបំពាក់ណា ដែលប្រឡាក់ខ្លាំង ដូចជាសម្លៀកបំពាក់កីឡា ការងារផ្ទះជាដើម ។ នៅពេលដែលអ្នក បញ្ចប់នូវការបោកគក់លើកទី១ ដោយប្រើចានបោក ដែលភ្ជាប់មកជាមួយស្រាប់នោះ លោកអ្នកគ្រាន់តែទាញចានបោកចាក់ សម្លៀកបំពាក់ចូលក្នុងម៉ាស៊ីនជាការស្រេច ។
ចំណុចពិសេសមួយទៀតនោះ គឺម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung Activ Dual Wash មានប្រព័ន្ធទឹក ដែលអាចបិទ និងបើកដោយគ្រាន់តែ ប្រើការចុចទៅលើប៊ូតុងតែមួយ ។ ចំពោះទឹកដែលបាន ប្រើប្រាស់រួចនៅលើទម្រជ័រ វាអាចចាក់បញ្ចូល ទៅក្នុងម៉ាស៊ីនបោកគក់តែម្តង នេះគឺជាការសន្សំសំចៃ មួយផ្នែកទៀតរបស់ម៉ាស៊ីននេះ ។ នេះគឺជាដំណោះស្រាយដ៏ឈ្លាតវៃ ដែលផ្តល់ឲ្យអ្នកប្រើប្រាស់ មានភាពងាយស្រួល ក្នុងការបោកគក់ ដោយមិនបាច់ផ្លាស់ប្តូរទីកន្លែង ឱនងើបចុកចង្កេះ ស្រក់ទឹកហូរហៀរលើឥត ក៏ដូចជាជួយសន្សំសំចៃ ទឹកនិងពេលវេលាបានយ៉ាងឥតខ្ចោះ ។
គម្របរបស់ Samsung Activ Dual Wash រចនាឡើងដោយ មានភាពរលូន ក្នុងការបើកបិទ នឹងមិនមានសម្លេងរំខាន ។ វាបង្កើតឡើងដោយ កញ្ចក់ម្យ៉ាងហៅថា Tempered ដែលអាចមើលឃើញ សកម្មភាពបោកគក់ បានដោយមិនបាច់ បើកគម្រប ។ កញ្ចក់ Tempered គឺជាកញ្ចក់ ដែលមានភាពធុន មិនងាយបែកបាក់ និង កូត ទោះជាការប្រើប្រាស់ របស់យើងធ្ងន់ដៃ យ៉ាងណាក៏ដោយ ។
គួរបញ្ជាក់ផងដែរថា ម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung Activ Dual Wash នេះនឹងដាក់លក់ ជាផ្លូវការនៅថ្ងៃទី១៩ មីនា ខាងមុខនេះហើយ ដែលលោកអ្នកអាច រកជាវបានគ្រប់សាខា លក់នឹងចែកចាយរបស់ក្រុមហ៊ុន Samsung ក៏ដូចជាក្រុមហ៊ុនលក់ សម្ភារៈអេឡិចត្រូនិក នានាទូទាំងប្រទេស ៕