Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

Jagaur Land Rover ស៊េរី២០១៥ នឹងបង្ហាញខ្លួន​ នៅផ្សារទំនើប AEON

$
0
0

ភ្នំពេញ៖ រថយន្តទំនើបស៊េរីថ្មី២០១៥ របស់ក្រុមហ៊ុន RMA នឹងដាក់តំាងពិព័រណ៍រថយន្ត Jagaur Land Rovere ចំនួន ៦គ្រឿង ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ មីនា ឆ្នាំ២០១៥ នៅផ្សារទំនើប AEON សម្រាប់អតិថិជន ធ្វើការជ្រើសរើស និងបញ្ជាទិញសម្រាប់ ទីផ្សារកម្ពុជា ។

លោក មាស តុលា ប្រធានប្រតិបត្តិនៃរថយន្ត Jagaur Land Rover បានមានប្រសាសន៍នៅក្នុង សន្និសីទសារព័ត៌មាន នៅថ្ងៃទី១៦ នេះថា ” ក្រុមហ៊ុន RMA CAMBODIA នឹងធ្វើការបញ្ចុះតម្លៃ ពិសេសសម្រាប់អតិថិជន ដែលទិញរថយន្ត នៅក្នុងអំឡុងពេល ដែលកំពុងតំាងពិព័រណ៍នេះ ។ 

ក្រុមហ៊ុនក៏មានការទទួលខុសត្រូ វខ្ពស់សម្រាប់ រថយន្ត Jagaur Land Roverគ្រប់ម៉ូដែល ដែលអតិថិជនជាវ ពីក្រុមហ៊ុន RMA CAMBODIA ត្រូវមានការធានា ពីរោងចក្រ ដោយផ្ទាល់ក្នុង រយៈពេល ៣ឆ្នាំ ឬ ១០០០គីឡូម៉ែត្រ ។

លោកបានអះអាងថា ក្រុមហ៊ុនមានសេវាកម្មថែទំា និងជួសជុល ដល់អតិថិជន ដែលប្រើប្រាស់រថយន្ត Jagaur Land Roverនិង Land Rover នៅក្នុងប្រទេសកម្ពុជា ដោយជាងចំណានៗទទួលបាន ការបណ្តុះបណ្តាល ដោយផ្តល់ពីរោងចក្រ ។ ជាពិសេសមានមេជាង ដែលមានបច្ចេកទេសខ្ពស់ មកពីប្រទេសអង់គ្លេស មានបទពិសោធន៍ និងមានសញ្ញាបត្រពិភពលោក  និងមានឯកទេសខ្ពស់ លំដាប់នៅក្នុងតំបន់អាស៊ី សូម្បីតែប្រទេសជិតខាង ក៏មានការទុកចិត្ត ក្នុងការជួសជុល ប្រភេទរថយន្ត Jagaur Land Rover នេះដែរ ។

គួរបញ្ជាក់ថា ក្រុមហ៊ុនយើងបានធ្វើការសិក្សា អំពីស្ថានភាពផ្លូវ អាកាសធាតុ និងគុណភាព ប្រេង នៅក្នុងប្រទេសកម្ពុជា រួចជាស្រេច មុននិងធ្វើការផលិត យ៉ាងពិសេសចេញ ពីរោងចក្រ នៃចក្រភពអង់គ្លេស ឲ្យសមស្របទៅ និងលក្ខខណ្ឌបច្ចេកទេស ទំាងបីនេះ ដើម្បីតម្រូវទីផ្សារ នៃការប្រើប្រាស់ រថយន្តនៅកម្ពុជា ៕


Viewing all articles
Browse latest Browse all 4895

Trending Articles