Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

ហ្គេម SimCity នឹង​មាន​នៅ​លើ Mac នាថ្ងៃ២៩ ខែសីហា

$
0
0

កាលពីប៉ុន្មានសប្ដាហ៍មុននេះ ក្រុមហ៊ុនផលិតហ្គេម Electronic Arts (EA) បានប្រកាសថានឹងនាំយកហ្គេម SimCity ទៅលើនៅលើម៉ាស៊ីន Mac របស់ក្រុមហ៊ុន Apple ប៉ុន្តែមិនទាន់កំណត់ ពេលវេលាច្បាស់លាស់។

ដោយឡែកកាលពីថ្ងៃចន្ទ ម្សិលមិញនេះ ក្រុមហ៊ុន EA បានប្រកាសនៅលើបណ្ដា Twitter ថា ហ្គេម SimCity នឹងមាននៅលើម៉ាស៊ីន Mac នាថ្ងៃទី២៩ ខែសីហា ខាងមុននេះ។ ដើមឡើយ ក្រុមហ៊ុន EA ចង់នាំយក SimCity មកលេងនៅលើ Mac នៅក្នុងអំឡុងខែមិថុនា ប៉ុន្តែក៏ត្រូវបាន ពន្យារពេលទៅវិញ។

គួរបញ្ជាក់ផងដែរថា EA ជាក្រុមហ៊ុនផលិត វីដេអូហ្គេមធំមួយ របស់អាមេរិក ហើយក៏ជាដៃគូប្រជែង ធំបំផុតរបស់ក្រុមហ៊ុន Zynga ផងដែរ៕


Viewing all articles
Browse latest Browse all 4895