Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

ទីផ្សារ Tablet ធ្លាក់ចុះ ព្រោះ Apple មិនបង្ហាញ iPad ជំនាន់ថ្មី

$
0
0

តួលេខនៃការលក់ Tablet នៅជុំវិញពិភពលោក បានធ្លាក់ចុះនៅក្នុង ត្រីមាសទី២ ដោយសារតែក្រុមហ៊ុន Apple មិនបានចេញលក់នូវ iPad ម៉ូដែលថ្មី នេះបើយោងតាម ការវិភាគរបស់ អាជីវកម្មទិន្នន័យអន្តរជាតិ (IDC)។

តួលេខនៃការលក់ Tablet សរុបនៅចន្លោះខែមេសា-មិថុនាមានចំនួន ៤៥,១លានគ្រឿង ដែលធ្លាក់ចុះ ១០ភាគរយបើធៀប នឹងត្រីមាសដំបូងឆ្នាំ ២០១៣ បើធៀបទៅនឹងឆ្នាំមុន ធ្លាក់ចុះជិត ៦០ភាគរយ។

IDC បានឲ្យដឹងបន្តទៀតថា តួលេខនៃការលក់នឹង បន្តធ្លាក់ទៀតនៅក្នុង ត្រីមាសបន្ទាប់ បើសិនជាក្រុមហ៊ុន Apple មិនបង្ហាញវត្តមាន iPad ម៉ូដែលថ្មី។

លោក Tom Mainelli ប្រធានស្រាវជ្រាវ IDC បាននិយាយថា “នៅរាល់ពេល iPad ជំនាន់ថ្មីដាក់ដំណើរការ វាតែងតែទាក់ទាញ អារម្មណ៍អ្នកប្រើប្រាស់ជាង Tablet របស់ក្រុមហ៊ុនផ្សេង ដែលនេះសបញ្ជាក់ថា iPad ជាទីចាប់អារម្មណ៍ និងជាទីចង់បានពី សំណាក់អ្នកប្រើ។ នៅពេលគ្មា iPad ថ្មី ទីផ្សារ Tablet នឹងធ្លាក់ចុះ”។

លោក Mainelli បានបន្តទៀតថា បើទោះបីជា Amazon មាន Kindle Fire, Google មាន Nexus 7 និង Samsung មាន Galaxy Tab ក្ដី ប៉ុន្តែអ្នកបើនៅតែចង់បាន iPad ជាង Tablet ទាំងនេះ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Apple បានធ្វើការពន្យារ ពេលក្នុងការចេញ iPad និង iPhone ដែលជាហេតុធ្វើឲ្យ ប្រាក់ចំណូល របស់ខ្លួនធ្លាក់ចុះ៕


Viewing all articles
Browse latest Browse all 4895

Trending Articles