Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

ឈ្នះជើងខ្លាំងថៃយប់មិញ ធ្វើឲ្យ រំចង់ ស្ដារកិត្តិយស បានទាំងការ ទាំងដើមវិញ (Video Inside)

$
0
0

ភ្នំពេញ៖ ពិតជាល្អមើលមែន បើមិនបានទស្សនា ច្បាស់ជាស្ដាយក្រោយ ជាមិនខាន សម្រាប់ជំនួបជុំទី១ រវាងជើងខ្លាំងកម្ពុជា កែវ រំចង់ និងកីឡាករថៃ Rareung ក្នុងវគ្គជម្រុះសន្សំពិន្ទុ ដើម្បីដណ្ដើមប្រាក់រង្វាន់១ម៉ឺនដុល្លារ ពីស្ថានីយទូរទស្សន៍បាយ័ន កាលពីល្ងាចថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៥ ។

កែវ រំចង់ បានធ្វើឲ្យអ្នកទស្សនា អង្គុយមិនជាប់នឹងកៅអីឡើយ ដោយគេបានប្រើ ស្នៀតពិសេសៗជាច្រើន ដើម្បីវាយយកឈ្នះលើកីឡាករ Rareung ដែលជាជើងខ្លាំងថៃ ធ្លាប់ផ្ដួលកីឡាករជើងខ្លាំងកម្ពុជាចំនួន ២នាក់រួចមកហើយនោះ ។

អ្វីដែលធ្វើឲ្យ កែវ រំចង់ ទទួលបានការកោតសរសើរ ពីគ្រប់មជ្ឈដ្ឋាន និងទទួលបានប្រជាប្រិយ យ៉ាងច្រើនលើសលប់នោះ គឺដោយសារការប្រកួត ជាមួយកីឡាករ Rareung យប់មិញ ស្នៀតប្រយុទ្ធរបស់ រំចង់ និងអត្តចរិកប្រកួត គឺខុសពីមុនដាច់ ដែលគេធ្លាប់តែវាយបែប អាងកម្លាំងបាយ ហើយប្រែមកជាប្រើទិចនិក ប្រកួតសឹងមិនគួរឲ្យជឿឡើយ ។

Rareung ជាអ្នកលេងជង្គង់ដ៏ខ្លាំងមួយរូប កម្ររកគូប្រកួតណាស់ ព្រោះគេខ្ពស់ ហើយថែមទាំងមានជំហររឹងមាំល្អទៀតផង ប៉ុន្ដែដោយសារ កែវ រំចង់ ឆ្លាតគេបានប្ដូរយុទ្ធសាស្ដ្រពីរបៀវាយអាងកម្លាំងបាយ មកប្រើទិចនិកវិញ ដោយប្រើកណ្ដាប់ដៃ វាយទៅលើផ្ទៃមុខ Rareung ហើយដកថយរកឱកាស វាយបន្ថែមទៀត ។

ការប្រើបច្ចេកទេសថ្មីបែបនេះ ក្នុងទឹកទី៣ និងទឹកទី៤ រំចង់ មានឱកាសប្រើកណ្ដាប់ដៃ ដាល់លើផ្ទៃមុខ Rareung ជាច្រើនដៃ ធ្វើឲ្យកីឡាករថៃរូបនេះ គ្មានឱកាសវាយបកឡើយ ប៉ុន្ដែកណ្ដាប់ដៃ រំចង់ ក៏មិនអាចផ្ដួល Rareung បានដែរ ព្រោះផ្ទៃមុខគេ មានកម្រាស់រឹងមាំល្អណាស់ ។ លទ្ធផលចុងក្រោយ រំចង់ បានត្រឹមឈ្នះពិន្ទុប៉ុណ្ណោះ ។ ជ័យជំនះនេះធ្វើឲ្យ កែវ រំចង់ រកបាន ៣ពិន្ទុមុនគេ ខណៈ Rareung ក៏ទទួលបាន១ពិន្ទុដែរ សម្រាប់អ្នកចាញ់ ។

រីឯអ្នកលេងជង្គង់ទិព្វ ឡុង សុភី វិញបានរបូតអស់៣ពិន្ទុទៅហើយ ក្រោយប្រកួតចាញ់ពិន្ទុកីឡាករ Tilek របស់ថៃ ។ ស្ទើរមិនគួរឲ្យជឿ ដែលកីឡាករ ឡុង សុភី ប្រកួតចាញ់កីឡាករ Tilek ព្រោះកីឡាករថៃរូបនេះ ធ្លាប់ប្រកួតចាញ់ពិន្ទុកីឡាករ ពេជ្រ សីហា ម្ដងរួចទៅហើយនោះ ។ ដូច្នេះការបរាជ័យនេះ ធ្វើឲ្យកីឡាករ Tilek ទទួលបាន៣ពិន្ទុ រីឯ ឡុង សុភី ទទួលបាន១ពិន្ទុប៉ុណ្ណោះ ៕


Viewing all articles
Browse latest Browse all 4895

Trending Articles