Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

Samsung តែងតាំងលោក Yong Sung Jeon ជាប្រធាន និងជាអគ្គនាយក ប្រចាំទ្វីប អាស៊ីអាគ្នេយ៍ និងអូសេអានី

$
0
0

ក្រុមហ៊ុន Samsung Electronics Co., Ltd បានប្រកាសតែងតាំងលោក Yong Sung Jeon ជាប្រធាន និងជានាយក ប្រចាំទ្វីបអាស៊ីអាគ្នេយ៍ និងអូសេអានីជាផ្លូវការ ។

លោក Jeon បានមានប្រសាសន៍ថា លោកនឹងដឹកនាំក្រុមហ៊ុន Samsung ឆ្ពោះទៅរកវិសាលភាព ទីផ្សារនៅក្នុងទ្វីបអាស៊ី និងអូសេអានីឲ្យកាន់តែមានកេរិ៍្តឈ្មោះ និងទទួលបាន ចំណាត់ថ្នាក់ល្អ បំផុតក្នុងចំណោម ក្រុមហ៊ុនដទៃទៀតនៅក្នុងតំបន់ ។

ជាមួយនឹងបទពិសោធន៍ ជាងមួយទសវត្សរ៍ ជានាយកសាខាទីផ្សារលោក Jeon នឹងនាំយកនូវយុទ្ធសាស្ត្រ និងចំណេះដឹង អំពីអាជីវកម្មក្នុងតំបន់ ដើម្បីការរីកលូតលាស់ និងសមាហរណកម្មប្រតិបត្តិការក្នុងតំបន់ ។

លោក Jeon បានចូលបម្រើការងារនៅក្នុងក្រុមហ៊ុន Samsung តាំងពីឆ្នាំ១៩៨៦ ជាមួយបទពិសោធន៍ជាច្រើន នៅក្នុងតួនាទីការងារប្រតិបត្តិ ក្នុងទីផ្សារនានារួមមានដូចជា ចក្រភពអង់គ្លេស តៃវ៉ាន់ ចិន និងថៃ ។

មុនពេលទទួលតួនាទីថ្មីនេះលោក Jeon ធ្វើជានាយក Samsung ប្រចាំនៅប្រទេសថៃ ទទួលខុស ត្រូវការអនុវត្ត អាជីវកម្ម និងការអភិវឌ្ឍផលិផលម៉ាក Samsung ក្នុងប្រទេសថៃ ទៅដល់អ្នកប្រើប្រាស់ សម្ភារៈអេឡិចត្រូនិក គ្រប់បែបយ៉ាង ដូចជាទំនាក់ទំនងទូរស័ព្ទចល័ត និងអាជីវកម្មសហគ្រាស ។

ដោយឡែក បន្ទាប់ពីការប្តូរតួនាទីពីនាយកក្រុមហ៊ុន Samsung Electronics ប្រចាំទ្វីបអាស៊ី និងអូសេអានីលោក Moon Soo Kim បានទទួលតួនាទីថ្មីមួយ គឺជាប្រធានផ្នែកលក់ និងទីផ្សារការបង្ហាញរូបភាព ពាណិជ្ជកម្មនៅក្នុងប្រទេសកូរ៉េខាងត្បូងបន្ថែមទៀត ៕


Viewing all articles
Browse latest Browse all 4895

Trending Articles